SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចិនគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ គាំទ្រយន្តការបទឈប់បាញ់របស់អាស៊ាន និងគាំទ្រការរៀបចំបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយម៉ាឡេស៊ីឱ្យបានឆាប់។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានថ្លែងថា ឯកឧត្តម ស៊ី

    September 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១ ខែកញ្ញានេះ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើរ

    September 1, 2025
  • ព័ត៌មានជាតិ

    តាកែវ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រា បានថ្លែងឱ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះបានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់បងប្អូនប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ជាពិសេស គឺសបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿជឿជាក់ឥតងាករេ

    September 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា

    September 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥ កម្ពុជានៅតែផ្ដល់តម្លៃយ៉ាងខ្ពស់ទៅដល់កិច្ចព្រមព្រៀងឈប់បាញ់ និងនៅតែគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អ ហើយកិច្ចព្រមព្រៀងនេះទៀតសោត ក៏កំពុងស្ថិតនៅជាធរមាន និងបានបន្តផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសនិងប្រជាពលរដ្ឋទាំងពីរ កម្ពុជា ថៃ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ការគោរពកិច្ចព្រមព្រៀងឈប់បាញ់នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល

    September 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas នៅថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៥​ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។ ប្រភព៖ ក្រសួងព័ត៍មាន

    August 30, 2025
  • ព័ត៌មានជាតិ

    ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់កំពូលថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥ ដោយឈរនៅលើ មហាកំផែងរបស់ប្រទេសចិន និងប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា។ នេះបើតាមគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Tripadvisor ចេញផ្សាយកាលពីពេលថ្មីៗនេះ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះការទទួលស្គាល់ដ៏មានមោទនភាពជាតិនេះផងដែរ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ។ គេហទំព័រ Tripadvisor បានគូសបញ្ជាក់៖ «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយមិនពិបាកក្នុងការស្វែងរកមូលហេតុនោះទេ ដែលប្រាសាទនេះជាប់ចំណាត់ថ្នាក់កំពូល។ សូមទៅទស្សនាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ នោះអ្នកនឹងស្ញប់ស្ញែងស្ថាបត្យកម្ម និងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្ត»។ ភ្ញៀវទេសចរនានាក៏បានបញ្ចេញមតិកោតសរសើរ បន្ទាប់ពីបានទស្សនាប្រាសាទអង្គរវត្តផងដែរ

    August 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹក​នាំក្រុម​ការ​ងារ​សម្រប​សម្រួល​ផ្គូរផ្គង​ទីផ្សារ​ការ​ងារ​ជូន​ពលករ នៅក្នុង​ក្រុម​ហ៊ុន ថាកូ​អា​ហ្រ្គី(THACO AGRI) ស្ថិត​នៅនៅឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ដើម្បី​សម្រប​សម្រួល តាម​ដានការ​ទទួល​យក​បង​ប្អូន​ពលករ​ខ្មែរ​ដែលទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ។ ឯកឧត្តម វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ បានជួបប្រជុំ​ជាមួយ​មន្រ្តីនៃ​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈខេត្ត​រតន​គិរី និង​តំណាង​ក្រុម​ហ៊ុន ថាកូអា​ហ្រ្គី(THACO AGRI)

    August 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា សភាពការណ៍ជួរមុខ គិតចាប់តាំងពីម៉ោ១២រំលងអធ្រាត្រ ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៥ ដល់វេលា ម៉ោង៦និង០០នាទីព្រឹក សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់និងមិនទាន់មានការវិវត្តថ្មីនៅឡើយទេ។ ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី

    August 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចេញសេចក្តីប្រកាសរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឱកាសការងារចំនួន ៩៤,៧៦៥កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

    August 30, 2025