- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រោយបញ្ចប់បេសកកម្មចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានបន្តចុះយកព័ត៌មានទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី
August 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ប្រភព៖ ក្រសួងព័ត៌មាន
August 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភា តំណាងរដ្ឋ Texas និងការចូលរួមពី ឯកឧត្តមបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងឯកឧត្តម Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia
August 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺធ្វើឡើង ក្នុងកម្មវិធីជួបជុំអតីតនិស្សិតខ្មែរសិក្សានៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sun & Moon Riverside Hotel នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ហេង
August 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិតRichard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និងឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
August 29, 2025 - PR
(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីគ្នា ខ្មែរ ស្រលាញ់ខ្មែរ! ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែគិតគូ ពីសុខសុវត្ថិភាពចែកមួកសុវត្ថិភាពពេលធ្វើដំណើរដល់បុគ្គលិក ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ប្រកាសចែកមួកសុវត្ថិភាពសរុប ៥ម៉ឺនមួក ដល់អាជីវករលក់រាយជាច្រើនថែមទៀតផង។ ការផ្ដល់ជូនមួកសុវត្ថិភាព នេះ ជាការរួមចំណែកផ្សព្វផ្សាយពីសារៈសំខាន់នៃការពាក់មួកសុវត្តិភាព អំឡុងពេលបើកបរ និងធ្វើដំណើរនៅទីជិត ឆ្ងាយ ជាពិសេសការផ្តល់មួកសុវត្ថិភាពនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់បងប្អូនអាជីវករឱ្យបានកាន់តែទូលំទូលាយជាមុនបន្ថែមទៀត។ ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ ផលិតផលិតផលខ្មែរស្របតាមស្ដង់ដារផលិតកម្មពិភពលោក មានសមត្ថភាពអាចផលិតបានគ្រប់ប្រភេទ មិនថាជាស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ទាំងមានជាតិហ្គាស និងឥតជាតិហ្គាស រួមទាំងទឹកក្រូច និងទឹកពិសាកម្ពុជាជាដើម។
August 27, 2025 - ព័ត៌មានជាតិ
ទីក្រុងគុនមិញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណានដែលរួមមានតំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip.com ដឹកនាំដោយលោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន អញ្ជើញចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ ផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសកម្ពុជា ខេត្តយូណាន និងអន្តរជាតិមកទស្សនានៅគោលដៅទេសចរណ៍ទាំងពីរ។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព
August 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០” និង “ពិធីបើកមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥” ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ
August 26, 2025 - ព័ត៌មានជាតិអតីតពលករមកពីប្រទេសថៃ ក្នុងខេត្តបាត់ដំបង បានសម្តែងក្តីរីករាយក្រោយទទួលបានការងារធ្វើ តាមរយៈមន្ទីរការងារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អតីតពលករខ្មែររស់នៅខេត្តបាត់ដំបងដែលទើបបានវិលត្រឡប់មកពីប្រទេសថៃវិញនោះ បានសម្តែងនូវក្តីរីករាយ ក្រោយពេលទទួលបានការងារធ្វើតាមរយៈការជួយស្វែងការងាររបស់មន្ទីរការងារ ទាំងក្នុងខេត្ត ខេត្តបាត់ដំបង និងក្រៅខេត្ត ដើម្បីបានចំណូលចិញ្ចឹមជីវិត។ បើតាមតួលេខពីមន្ទីរការងារមកទល់ពេលនេះមន្ទីរបានសម្របសម្រួលផ្តល់ការងារជូនពលករខ្មែររស់នៅខេត្តបាត់ដំបងបានជិត៤០០០កន្លែងហើយ ខណៈទីផ្សារការងារនៅទូទាំងប្រទេសមានជាង២១ម៉ឺន កន្លែង។ ពលករសំណង់ប្រទេសថៃ លោក រ៉ន រើយ អាយុ៤៦ឆ្នាំ រស់ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ បច្ចុប្បន្នកំពុងបំពេញការងាររោងចក្រកាបូប នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថាចាប់តាំងពីផ្ទុះមានជម្លោះតាមព្រំដែនកម្ពុជាថៃមក លោកបានត្រឡប់មកពីប្រទេសថៃវិញរយៈពេលពីរខែកន្លងមកហើយតាមច្រកអន្តរជាតិដូងស្រុកកំរៀង ។ អតីតពលកររូបនេះបានបន្ថែមថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃវិញ លោកបានដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈរដ្ឋបាលឃុំកន្ទឺរ១ដែលអាជ្ញាធរបានផ្សព្វផ្សាយពីឱកាសការងារ
August 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរស់ពលរដ្ឋមកលរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា៖
August 25, 2025









