SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេស និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព ។ ការថ្លែងជម្រុញនេះខណៈដែលឯកឧត្តមបានចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការផ្សេងៗនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥។ ការជម្រុញនេះស្របពេលដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងនៅបន្តខ្ទង់រយនាក់ក្នុងមួយថ្ងៃៗ ដែលមកទល់ពេលនេះមានពលករខ្មែរប្រមាណជាង៨០ម៉ឺននាក់ហើយត្រឡប់មកស្រុកកំណើតវិញតាមច្រកព្រំដែនខេត្តបាត់ដំបង នេះបើតាមមន្រ្តីស្នាក់ការច្រក។ លោក ខុង យ៉ាត់លួងប្រធានស្នាក់ការច្រកអន្តរជាតិដូងបានឱ្យដឹងថានៅព្រឹកថ្ងៃទី២០ខែសីហានេះមានពលករខ្មែរធ្វើការនៅប្រទេសថៃត្រឡប់មកស្រុកវិញតាមច្រកអន្តរជាតិដូងប្រមាណជាង៣៣០នាក់ ចំនួននេះមន្រ្តីប្រចាំការច្រកទ្វារសម្របសម្រួលឱ្យចូលតែរយៈពេលមិនដល់មួយម៉ោងផងពលករបានចូលអស់ ប៉ុន្តែមាត់ច្រកនៅបន្តបើកចាប់ពីម៉ោង៩ព្រឹក

    August 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងដោយរំលឹកដល់ភាគីថៃមិនត្រូវបង្កើតព័ត៌មានក្លែងក្លាយណាមួយដើម្បីធ្វើការផ្សព្វផ្សាយឡើយ ដែលទាំងនេះមិនត្រឹមតែបង្កភាពតានតឹងទេ ប៉ុន្តែវាបានបង្កើតបរិយាកាសតានតឹង ក្នុងកិច្ចសន្ទនាប្រកបដោយសន្តិភាពថែមទៀត។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយរំលឹកដល់ភាគីថៃ អំពីខ្លឹមសារគោលការណ៍ទាំង១៣ចំណុចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ដែលសម្រេចបានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥នៅទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលក្នុងចំណោមនេះឱ្យថៃគោរពឱ្យបានពីការមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរដែលកំពុងមានជម្លោះព្រំដែន។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា

    August 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀតហើយដែលមានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង (Electric wires & cable), វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ជំនួបដែលបានធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តមអគ្គលេខាធិការរង បានសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ,

    August 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងា និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ កម្មវិធីនេះបានប្រព្រឹត្តទៅមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនក្នុងខេត្តចំនួន៩ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណចំនួន764 នាក់ ស្រី 236នាក់។ មានប្រសាសន៍ទៅកាន់វេទិការនេះ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់បងប្អូនពលករខ្មែរយើងដែលទើបត្រលប់មកពីប្រទេសថៃត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីជួយគ្រួសារ

    August 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សហគមន៍អន្តរជាតិបានឃើញ ហើយនិងបានទទួលសារច្បាសលាស់ពីកម្ពុជា ខណៈពេលនេះ ទាំងថ្នាក់ដឹកនាំកំពូល ទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរ ឬក៏ខ្មែរដែលជាបរិស័ទនៃសាសនាផ្សេងទៀតក្ដី សុទ្ធតែបានបន្លឺសំឡេងដូចគ្នាដែលយើងបានឮបានដឹងគឺកម្ពុជាចង់បានសន្តិភាព។ សារដ៏មុតស្រួចនិងមានអត្ថន័យនេះត្រូវបានបន្លឺឡើងយ៉ាងស្រុះគ្នា លាន់ឮគ្រប់ទិសទី ហើយនិងគ្រប់ពេលវេលា នេះសបញ្ជាក់អំពីគោលបំណង បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកម្ពុជា និងប្រជាពលរដ្ឋរបស់ខ្លួនដែលចង់រស់នៅក្នុងសុខសន្តិភាព។ ម្យ៉ាងទៀត យើងឃើញថា នៅគ្រប់ដំណាក់កាលនៃការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ កម្ពុជាតែងតែត្រូវការចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ

    August 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពក្រោយបទឈប់បាញ់។ ប្រភព៖ ក្រសួងព័ត៌មាន

    August 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក យើងសង្កេតឃើញថាមានការវិវត្តជាវិជ្ជមានជាបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាច៉ៃយ៉ា ប្រទេសម៉ាឡេស៊ី និង

    August 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សភាពការណ៍តាមព្រំដែនកម្ពុជានិងថៃមានសភាពស្ងប់ស្ងាត់ និងគិតរហូតមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យកសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ឱ្យដឹងថា៖កម្ពុជានៅតែបន្តអំពាវនាវ ឱ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងខាងលើ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់ មកជួបជុំគ្រួសារ របស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់។ គួរបញ្ជាក់ថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩

    August 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌល កម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)

    August 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

    August 18, 2025