SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

    August 18, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់២៥ ខែសីហានេះ កម្ពុជាអាចរងសម្ភាធពីព្យុះទី១២ ដែលនាំឱ្យភ្លៀងធ្លាក់ទូទាំងប្រទេស ពី៣៥% ទៅ៤៥%។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនឹងវិវត្តទៅជាព្យុះទី១២ និងព្យុះទី១៣ ក្នុងឆ្នាំ២០២៥ ដែលមាន

    August 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានសំណូមពរទៅដល់លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ក្នុងនាមជានាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ ធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឧ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភាបានលើកសំណូមពរបែបនេះ ក្នុងឱកាស ឯកឧត្តមបានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន

    August 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ និងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិង យន្តការច្បាប់អន្តរជាតិ។ ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ដូច្នេះ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ក្នុងនាមជាប្រទេសដែលបានពុះពារនិងលះបង់គ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្រ្គាមនិងស្វែងរកសន្តិភាពបានដោយលំបាកតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន

    August 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញារមីន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ “កម្ពុជា ប្រទេសស្រលាញ់សន្តិភាព” ដែលរៀបចំនៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

    August 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានគូសរំលេចថា សារជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញនូវការគាំទ្ររបស់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និងបង្ហាញការគាំទ្រមកដល់ប្រទេសកម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយ កម្លាំងនេះហើយដែលជាថាមពល ដល់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងដើម្បី ដោះស្រាយ និងបញ្ចប់សង្រ្គាមមួយនេះ។

    August 18, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ សូមជម្រាបជូន ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    August 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្ពុជាសូមថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ។ សម្រាប់កម្ពុជា, ការដោះមីននេះ អាចចាប់ផ្តើមបានភ្លាមនៅក្នុងតំបន់ដែលបានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន។ ដោយឡែក, សម្រាប់តំបន់ទំនាស់ ដែលការខណ្ឌសីមាមិនទាន់ត្រូវបានកំណត់នៅឡើយ, ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលកម្ពុជា និង ថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលថ្ងៃទី២៨ ខែកក្កដា និងក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី គឺ

    August 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កម្ពុជាសូមបន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយមួយដ៏ត្រឹមត្រូវ មិនលម្អៀង និងយុត្តិធម៌ ព្រមទាំងនាំមកនូវសន្តិភាព រួមនឹងភាពរីកចម្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ការអំពាវនាវយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវឱ្យភាគីថៃប្រគល់មកវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីទាហានកម្ពុជាទាំងនេះត្រូវបានទាហានថៃចូលមកចាប់ខ្លួនពួកគេដោយខុសច្បាប់

    August 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់មហាជនថា នៅក្នុងដំណាក់កាលនេះជាពលវេលានៃការអនុវត្តបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។ រហូតមកទល់នឹងម៉ោងនេះ កម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អបំផុត ដោយគ្មានល្មើសចំណុចណាមួយទេ ថ្នាក់ដឹកនាំកម្ពុជាគោរពបទឈប់បាញ់ កងទ័ពកម្ពុជាមានវិន័យដោយឥតមានអ្នកណាបំពានឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្ដី។ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបកស្រាយឱ្យមហាជនយល់ពីចំណុចខ្លាំងដែលកម្ពុជាកំពុងប្រកាន់យកដោយគូសបញ្ជាក់ថា «កងទ័ពរបស់យើងមានវិន័យដោយឥតមានអ្នកណាបំពានឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្ដី ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា

    August 15, 2025