- SOMATEY
- ព័ត៌មានជាតិ
កំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីជំនួបសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ នៅសាលប្រជុំធំអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់និស្សិតក៏ដូចយុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព
August 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូស បញ្ជាក់ថា កម្ពុជានិងអន្តរជាតិនឹងបន្តធ្វើការ ទាមទាររហូទដល់ថ្ងៃបំពេញកាតព្វកិច្ចរបស់ខ្លួនគោរពច្បាប់អន្តរជាតិ ដោយធ្វើការដោះលែងទាហានកម្ពុជាមកឱ្យកម្ពុជាវិញ។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងការពារជាតិបានលើកឡើងថាគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក មានរយៈពេល១៣ថ្ងៃហើយដែលទាហានកម្ពុជាចំនួន១៨នាក់ត្រូវបានទាហានថៃចាប់ខ្លួន ហើយ មិនទាន់បានបញ្ជូនមកវិញនោះទេ។ លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាបានស្នើ និងទទូចឱ្យថៃសូមបញ្ជូនទាហានកម្ពុជាទាំង១៨រូប ត្រឡប់មកវិញជាបន្ទាន់
August 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីក្រោមឱវាទក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមសំណេះសំណាល និងបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅឃុំស្រែចារ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី៨
August 9, 2025 - PR
ក្រុមហ៊ុន ហនណឺ (HONOR) ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនAIស៊េរីថ្មី ម៉ូដែល ហនណឺ អ៊ិចប្រាំមួយស៊ី (HONOR X6c) អាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានមុខងារAI សម្បូរបែប ជាពិសេសអាចបកប្រែគ្រប់ភាសា ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមានកាសBluetooth, ខេស និង ស្រ្គីន ផ្អើលអ្នកគាំទ្រ និងភ្ញៀវកិត្តិយស និង តារាInfluencers ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា! HONOR X6c មិនត្រឹមតែមានរហ័ស្សនាំ អាវក្រោះការពារទឹក ការពារធ្លាក់តែប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងស្រស់ទាន់សម័យដូចនឹងទូរសព្ទ
August 8, 2025 - PR
(ភ្នំពេញ) ធនាគារ ជីប ម៉ុង បានចូលរួមជាមួយក្រសួងព័ត៌មានរៀបចំឡើងនូវកម្មវិធីសន្និសីទសារព័ត៌មាន អបអរសាទរដល់និស្សិតឆ្នើមនៃសាលាតិចណូ ដែលតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិនៅឯប្រទេសម៉ុងហ្គោលី។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោមអធិបតីភាព ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង ព្រមទាំងលោកគ្រូសាស្ត្រាចារ្យ
August 8, 2025 - ព័ត៌មានជាតិ
សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា និងថៃ ដោយ សម្តេចធិបតី បានមានប្រសាសន៍ថា “ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក
August 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រុមនិស្សិត និងបញ្ញវន្តខ្មែរជិត ២ ០០០នាក់បានដាក់ញត្តិស្នើទៅស្ថានទូតធំៗនៅកម្ពុជា ដើម្បីជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប។ ការដាក់ញត្តិនេះធ្វើឡើងក្រោយថៃបានចាប់ និងគ្រប់គ្រងកងទ័ពខ្មែរ ដោយមិនព្រមបញ្ជូនឱ្យកម្ពុជាវិញជិត១០ថ្ងៃមកនេះ។ តំណាងយុវជនដែលជានិស្សិតថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកផ្តួចផ្តើមគំនិតធ្វើញត្តិ លោក សែមស័ក្តិ សេនា បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា លោកបានធ្វើយុទ្ធនាការដាក់ញត្តិនៅតាមស្ថានទូតធំៗចំនួន១៦នៅកម្ពុជា ដើម្បីស្នើឱ្យបណ្តាប្រទេសទាំងនោះអន្តរាគមន៍ឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប និងអនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់។ ការដាក់ញត្តិនេះក្រោយប្រមូលហត្ថលេខាគាំទ្របានជាង ១ ៧០០នាក់ ពីយុវជន និស្សិត និងបញ្ញវន្តនៅក្នុងខេត្តបាត់ដំបង
August 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ តំណាងអង្គទូត មកពី១១ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ប្រមាណ ១៥ស្ថាប័ន ដោយក្នុងនោះមាន អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងៗទៀត បានចុះពិនិត្យស្ថានភាពជនភៀសសឹក នៅវត្តប្រាសាទបន្ទាយស្រី ស្រុកសូត្រនិគម ខេត្តសៀមរាប។
August 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្វាគមន៍ ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
August 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។ ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់
August 6, 2025









