- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានលើកទឹកចិត្តឱ្យពលករខ្មែរដែលបានវិលត្រឡប់មកពីថៃ ងាកមកធ្វើការងារនៅក្នុងស្រុកវិញ ព្រោះខ្វះកម្លាំងពលកម្មជាង៦ពាន់កន្លែង។នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានក្នុងឱកាសដែលឯកឧត្តមជួបសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឧបត្ថម្ភជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៦៥នាក់ ក្នុងស្រុកព្រៃនប់ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ស្រុកព្រៃនប់មានពលករវិលត្រឡប់មកពីថៃ មានចំនួន១៦១នាក់ ស្រី៨៥នាក់ ស្មើនឹង៤៨គ្រួសារ ហើយថ្ងៃនេះ យើងបានធ្វើការសំណេះសំណាលជាមួយពលករវិលត្រឡប់មកពីប្រទេសថៃមានចំនួន៦៥នាក់។
August 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាបានកត់សម្គាល់ដោយការរំខានចិត្តនូវរបាយការណ៍ដែលបានលើកឡើងដោយប្រព័ន្ធឃោសនាថៃមួយចំនួនកាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៥ អំពីសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងកម្ពុជាដែលបានប្រកាសឡើងដោយរដ្ឋាភិបាលរបស់ថៃ។ វិធានការផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាក៏បង្ហាញឱ្យឃើញនូវការប៉ុនប៉ងដោយចេតនា ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិទាំងក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសការវាយប្រហារមិនមានមូលហេតុប្រឆាំងនឹងទឹកដីរបស់កម្ពុជា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានធ្វើឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦
August 6, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឡូញ សារូ អភិបាលរងស្រុកបាធាយ និងលោកគីម បូរ៉ាឌី អភិបាលរងស្រុកជើងព្រៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំព្រីងជ្រុំ
August 5, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ១៨ឃុំ ក្នុងខេត្តគោលដៅចំនួន៥ ដែលបាននាំយកឱកាសការងារសរុបចំនួន ៨ ៨៨២កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៥ ២៩៣នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ១ ០០៦នាក់។ ការផ្សព្វផ្សាយឱកាសការងារនេះ ធ្វើឡើងនៅក្នុងឃុំចំនួន១៨
August 5, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតមកដល់ម៉ោង ៦និង១៥នាទីព្រឹកសភាពការណ៍នៅតាមបណ្តោយបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់ ហើយកងកម្លាងកម្ពុជាស្ថិតក្នុងការប្រុងប្រយ័ត្ន ក្នុងការអនុវត្តយ៉ាងច្បាស់លាស់ និងពេញលេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្នីសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា៖ «ចាប់ពីម៉ោង១២ និង០០នាទីរំលងអាត្រាធ ថ្ងៃទី០៥
August 5, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៥ នេះ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បានប្រទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
August 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ៊្សូម ស្តីពីការត្រៀមនាំយកស្បៀង និងសម្ភារ ជូនវីរៈកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹក ដែលជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕ ប្រភព៖ ក្រសួងព័ត៌មាន
August 4, 2025 - ព័ត៌មានជាតិ
មុននេះបន្តិច នាថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ សម្រេចបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ប្រភព៖ ក្រសួងមហាផ្ទៃ
August 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយបំភ្លឺទៅនឹងការលើកឡើងរបស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ ជាពិសេសគឺការអំពាវនាវរបស់ក្រសួងការបរទេសថៃឱ្យមានកិច្ចចរចា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមអះអាងជាថ្មីម្តងទៀតអំពីការតាំងចិត្តដោយឥតងាករេរបស់កម្ពុជាចំពោះការរកដំណោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលកើតមានជាមួយនឹងភាគីថៃ ស្របទៅតាមច្បាប់អន្តរជាតិ និងបណ្តាគោលការណ៍ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ថ្លែងនៅក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី
August 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានចាត់តាំងកម្លាំងចុះជួយសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរចំនួន ៨៥នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព។ ប្រតិបត្តិការមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ ដោយមានកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ។ ពួកគាត់បានរង់ចាំទទួលពលរដ្ឋខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត ចាប់ពីម៉ោង ៨:០០
August 3, 2025









