SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។

    August 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើការឆ្លើយតបនឹងការចោទរបស់ភាគីថៃដែលថា កម្ពុជាបានដាក់មីនថ្មីគឺគ្មានភស្តុតាងច្បាស់លាស់ ទាល់តែសោះ និងបានប្រកាសបដិសេធថាមិនបានដាក់មីនថ្មីដូចការចោទប្រកាន់របស់ភាគីនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្ដរជាតិបានលើកឡើងថា ក្រសួងការបរទេសកម្ពុជាសូមប្រកាសបដិសេធចំពោះការលើកឡើងរបស់ភាគីថៃដោយបានចោទប្រកាន់ជាបន្តបន្ទាប់កាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា កម្ពុជាបានដាក់មីនថ្មី ហើយការចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មីគឺគ្មានភស្តុតាងដែលទុកចិត្តបានទាល់តែសោះ។ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ «កម្ពុជាពុំដែលបានដាក់មីនទាល់តែសោះក្នុងឋានៈជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ១៩៩៩មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់សមិទ្ធផលរបស់ខ្លួនក្នុងប្រទេស

    August 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាពិតជាមានមោទនភាព ក្នុងសកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីន ដែលប្រឆាំងមនុស្ស គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកាក សំណាល់ សង្រ្គាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះទៅដល់បណ្តាប្រទេសដទៃជាច្រើនទៀត។ ដូច្នេះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ។ នេះជាការបញ្ជាក់ពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានេះធ្វើឡើងបន្ទាប់ពីភាគីថៃបានចោទប្រកាន់កម្ពុជាថាបានធ្វើការលួចដាក់មីនថ្មីក្បែរតំបន់ប្រាសាទតាមាន់ធំ ក្រោយទាហានរបស់ពួកគេម្នាក់បានរងរបួសដាច់ជើងដោយសារការផ្ទុះគ្រាប់មីនរួចមក។

    August 13, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការងារនៅក្នុងស្រុក ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង។ ការសំណូមពររបស់ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងា និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅបរិវេណសាលាស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៣

    August 13, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយស្តីពី ការសហការផ្តល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះ សេចក្តីណែនាំបានបន្ថែមថា ដើម្បីជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដូចខាងក្រោម៖ ១. ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្ដីទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់នូវភាពកក់ក្តៅជូនបងប្អូន ដូចដែល រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន

    August 13, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រ កម្ពុជា

    August 12, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានឱ្យដឹងថា ​អ្នកនាំពាក្យក្រសួការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជា បានបន្តស្នើយ៉ាងទទូចឱ្យភាគីថៃ អនុវត្តន៍ប្រកបដោយទំនួលខុសត្រូវ និងស្មោះត្រង់ដូចគ្នាផងដែរ ដើម្បីធានាឱ្យបាននូវការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។ នេះគឺជាការគូសបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា គិតចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក

    August 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចំអកទៅកាន់ក្រុមមន្ត្រី និងអ្នកនាំពាក្យរបស់ថៃដែលបាន ចោទប្រកាន់មកលើកម្ពុជាមិនមែនជារឿងថ្មីនោះទេ គឺវាបានក្លាយជាទម្លាប់របស់ពួកគេ ទៅហើយ។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យអង្គភាពរាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថៃថាប្តឹងកម្ពុជា ទៅតុលាការអន្តរជាតិICJ បន្ទាប់ពីកងទ័ពថៃបានដើរជាន់មីនបណ្តាលឱ្យរងរបួស ហើយ តែងតែចោទកម្ពុជាថាដាក់មីនថ្មី ។ ការពិតទៅពាក្យចោទប្រកាន់ទាំងនេះ មិនមានជារឿង ថ្មីនោះទេ គឺវាបានក្លាយទៅជា ទម្លាប់របស់មន្ត្រី

    August 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិភូតំណាងអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅកម្ពុជា ចំនួន ៧៤នាក់ មកពី៤៣ស្ថាប័ន ដែលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែង ជនភៀសសឹកដែលបន្តស្នាក់នៅវត្តជ្រោយនាងនួន ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ប្រភព៖ ក្រសួងព័ត៌មាន

    August 12, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រី្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលធំៗ និងមានសារៈសំខាន់ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសគឺគម្រោងជួយអភិរក្សតំបន់ទន្លេសាប

    August 11, 2025