- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថាកិច្ចប្រជុំបន្ទាប់ រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) នឹងប្រកបដោយភាពជោគជ័យ និងសន្តិវិធី។ ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីមានលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៥ ជាមួយបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត ប្រទេសថៃ ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញGBCកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។ តាមក្រសួងការពារជាតិ
August 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាអ្នកឈរការពារសន្តិភាព និង សមិទ្ធផលទាំងឡាយដែលជាស្នាដៃរបស់សម្តេចតេជោ ហើយបន្តការអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ។ ហេតុនេះហើយរាជរដ្ឋាភិបាលកម្ពុជា ទើបបានគាំទ្រពេញទំហឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបង្ហាញឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទឈប់បាញ់ដែលកំពុងតែអនុវត្តពេលនេះតាមរយៈការអត់ធ្មត់ខ្ពស់បំផុត។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី
August 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅវិទ្យាល័យ ហេង សំរិនចក និងពិធីដាំបង្គោលសូឡាតាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ
August 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថិតិទេសចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អគ្គនាយក នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ និង លោក លោកស្រី ជានាយករង ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៨ រូប។
August 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «ដើរដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់ ក្នុងចម្ងាយ ៥គីឡូម៉ែត្រ
August 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងដំណើរចុះទស្សនកិច្ច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យតេជោ កោះធំ អំពីវិធីសាស្រ្តនានាក្នុងការរៀបចំសេវាផ្សេងៗឱ្យបានកាន់តែរលូន តួយ៉ាងសេវាសង្គ្រោះបន្ទាន់ សេវាសង្គ្រោះកម្រិតធ្ងន់ សេវាសម្រាល និងរូបភាពវេជ្ជសាស្ត្រជាដើម។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកបន្ថែម ដល់មន្ទីរពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការ គោរពវិន័យការងារ ការបន្តពង្រឹងសមត្ថភាពទាំងភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស ដោយចែករំលែកចំណេះដឹងនិងបទពិសោធន៍គ្នា ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈបម្រើសុខភាពជូនប្រជាពលរដ្ឋតាមតម្រូវការ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែន កោះធំ និងសួរពីចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋអំពីការបម្រើសេវារបស់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋបានបង្ហាញពីការរីករាយ ចំពោះការយកចិត្តទុកដាក់ ការរួសរាយរាក់ទាក់របស់គ្រូពេទ្យ រួមសំដីសំដៅនិងឥរិយាបថល្អ។
August 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយលោកជំទាវ Ichikawa Tomiko ប្រធានអនុសញ្ញាស្តីពីហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) និងគណៈកម្មការអនុលោមភាពនៃអនុសញ្ញាអូតាវ៉ា (Cooperative Compliance Committee) ដើម្បីស្រាយបំភ្លឺទៅលើការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់មីនថ្មី និងបង្ហាញពីជំហររបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះផងដែរ ក៏មានវត្តមានចូលរួមរបស់ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃ ថាកម្ពុជាបានដាក់មីនថ្មី
August 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ កាលពីពេលថ្មីៗនេះ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
August 22, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ។ ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន
August 22, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០
August 22, 2025









