SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតយ៉ាងកក់ក្តៅ និងជម្រាបជូនអំពីភាពបំពេញបន្ថែមផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងយន្តការសំខាន់ៗមួយចំនួនដែលត្រូវអនុវត្ត សំដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត

    September 5, 2025
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង លេខរៀងទី២០ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ

    September 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    September 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត រួមមាន១) ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥ ២) ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា ៣) ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ៤) ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត

    September 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុងថ្មី បានប្តេជ្ញាខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់បង្កជាការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការប្ដេជ្ញាចិត្តរបស់ លោកជំទាវ ឈី វ៉ា បន្ទាប់ពីប្រកាសទទួលភារកិច្ចថ្មី ជាអភិបាលខេត្តកោះកុង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពសាលាខេត្តកោះកុង។ ដើម្បីជាសក្ខីភាព

    September 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបំផុសគំនិត ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការរក្សា និងលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំបំផុសគំនិត ដើម្បីប្រមូលមតិយោបល់ និងស្វែងរកដំណោះស្រាយក្នុងការលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាក្នុងប្រទេស ជាពិសេសក្នុងស្ថានភាពដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឱ្យមានការរាំងស្ទះក្នុងការទទួលសេវាថែទាំ និងព្យាបាលសម្រាប់អ្នកជំងឺដែលធ្លាប់ទៅប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស។ តាមរយៈការបំផុសគំនិត និងការមូលមតិជារួមពីសមាជិកអង្គប្រជុំ ឯកឧត្តមសាស្ត្រាចារ្យបានរំលេចនូវកត្តាសំខាន់ៗមួយចំនួនដើម្បីពង្រឹងការប្រើប្រាស់សេវាក្នុងប្រទេស៖ ១) លើកកម្ពស់គុណភាព និងសុវត្ថិភាពនៃសេវាថែទាំ តាមរយៈប្រព័ន្ធទទួលស្គាល់គុណភាពរបស់ក្រសួងសុខាភិបាល

    September 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្ងៃអង្គារ ១០កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់។ ជាកិច្ចចាប់ផ្តើម

    September 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងពិធីបើកវេទិកាពិភាក្សាស្តីពី ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២ ដែលបានរៀបចំធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មាធិការដើម្បីដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ថា សម្រាប់រាល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាល គិតចាប់តាំងពីអាណត្តិមុន ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់អាណត្តិទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន

    September 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប្រធានក្រុមអ្នកនាំពាក្យសម្ដេចមហាបវរធិបតី បានឱ្យដឹងថា ប្រធានាធិបតីចិន បានគាំទ្របទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រការរៀបចំបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៅតំបន់ព្រំដែន។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម មាស សុភ័ណ្ឌ

    September 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការកំណែ រួមនឹងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែវិទ្យាល័យ ជា ស៊ីម បឹងកេងកង (មុខវិជ្ជាគីមីវិទ្យា) និងវិទ្យាល័យបឹងត្របែក (មុខវិជ្ជាជីវវិទ្យា)។ នាឱកាសនោះ

    September 2, 2025