- srey nuch
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖ ពលរដ្ឋខ្មែរ៖ 1. បណ្ណសម្គាល់យានជំនិះ 2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ជនបរទេស៖ 1. បណ្ណសម្គាល់ទោចក្រយានយន្ត 2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព 3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់។ ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ទីតាំងស្នើសុំ៖ មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ
June 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ
June 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការរបស់កម្ពុជា បានបង្ហាញភាពជឿជាក់ថា ពួកគេ នឹងអាចការពារមេដាយមាស និងមេដាយប្រាក់ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំណែកក្រុមបាល់បោះជិះរទេះបុរសរបស់កម្ពុជា ក៏បានដាក់ក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។ ការបង្ហាញក្តីសង្ឃឹមខ្ពស់ ចំពោះការការពារមេដាយមាស និងមេដាយប្រាក់ របស់ក្រុមបាល់បោះជិះរទេះនារី និងការជំរុញឱ្យក្រុមបាល់បោះជិះរទេះបុរស អាចបង្កើតនូវកំណត់ត្រាឈ្នះបានមេដាយជូនជាតិដែរនេះ គឺត្រូវបានធ្វើឡើងដោយ លោក មុយ
May 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានគង់ប្រថាប់ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាធារណរដ្ឋឥណ្ឌានោះ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។ អញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះករុណាព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
May 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានអំពី ករណីលួចមានមានស្ថានទម្ងន់ទោស (យកកាំបិតចាក់ប្លន់) នៅចំណុចកែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមានការដឹកចង្អុលបង្ហាញ ពីឯឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងអគ្គស្នងការរងទទួលដឹកនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យវរសេនីយ៍ឯក ជុំ សំណាង និងលោកវរសេនីយ៍ទោ សាន
May 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យបងប្អូនជនរួមជាតិ ចូលរួមលើកទឹកចិត្ត និងគាំទ្រព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាបានរៀបចំឥតខ្ចោះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលកន្លងមកនោះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះនៅសល់ពេលតែបីថ្ងៃទៀតប៉ុណ្ណោះ អាស៊ានប៉ារ៉ាហ្គេមនឹងមកដល់
May 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណីប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន ១២តម្លឹង, ផ្លាកទីនទឹក៣និងទឹក៧ចំនួន ១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង
May 31, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសមាជិកថ្មីម្នាក់ចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលគាត់មានឈ្មោះថា កីឡាករ ម៉ានូអែល ដែលជាជនជាតិនីហ្សេរីយ៉ា ជាមួយនឹងដំណឹងល្អមួយទៀត គឺគាត់ទទួលបានសញ្ជាតិខ្មែរផងដែរ។ ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួសមាជិកថ្មីម្នាក់ទៀតហើយចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។» ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។
May 31, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភេទកីឡាអត្តពលកម្មសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាបានកំណត់បង្ហាញនូវវិញ្ញាសាសរុបចំនួន១៨០វិញ្ញាសា ដែលចំនួននេះច្រើនជាងប្រភេទកីឡានានា ក្នុងចំណោម១៣ប្រភេទកីឡា បូកនឹងកីឡាសម្តែង១ គឺប្រភេទកីឡាអេឡិចត្រូនិក។ ឯកឧត្តម ផៃ សុខ គ្រូបង្វឹកជម្រើសជាតិអត្តពលកម្មជនពិការកម្ពុជាមានប្រសាសន៍ថា កីឡាករ កីឡាការិនីពិការកម្ពុជាទាំងអស់កំពុងហ្វឹកហាត់យ៉ាងសកម្មបំផុត ដើម្បីត្រៀមការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូបង្វឹករូបនេះបញ្ជាក់ជូនថា ប្រភេទកីឡាអត្តពលកម្មមានវិញ្ញាសសរុបទាំងអស់ចំនួន ១៨០ ដោយវិញ្ញាសាទាំងនេះមានប្រភេទពិការច្រើនថ្នាក់ ដូចជា T-11, T-20, T-44, T-46, T-47,
May 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តសាងសង់ស្ពាន៣បន្ថែមទៀតនៅរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ផ្សេងៗជាច្រើនទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលកម្ពុជាមានសុខសន្តិភាពនោះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងកសាងស្ពានទាំងនោះរួមមាន ទី១ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ ទី២ ស្ពានផ្សារភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត
May 31, 2023