កូវីដ-១៩
  • ប្រទេសចិនបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ជាលើកដំបូងបំផុតក្នុងរយៈពេល ២ខែ
    កូវីដ-១៩
    October 13, 2020 lyda

    ចិនដីគោកបានរាយការណ៍ករណីក្នុងស្រុកនៃជំងឺ COVID-19 ជាលើកដំបូងបង្អស់ក្នុងរយៈពេលជិត ២ខែ ខណៈដែលក្រុងឈីងតាវបានបើកដំណើរការធ្វើតេស្ដនៅទូទាំងទីក្រុង បន្ទាប់ពីបានរកឃើញករណីថ្មីទាក់ទងនឹងមន្ទីរពេទ្យមួយ ដែលត្រូវបានចាត់តាំងព្យាបាលអ្នកជំងឺ COVID-19 នាំចូល។ គណៈកម្មការសុខភាពជាតិនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារបាននិយាយថា ករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ១៣ ត្រូវបានរាយការណ៍កាលពីថ្ងៃទី១២ ខែតុលា ប៉ុន្តែតិចជាងថ្ងៃមុនដែលមានចំនួន ២១ករណី ។ យ៉ាងណាក៏ដោយក្នុងចំណោមករណីថ្មីៗចុងក្រោយ ក្នុងនោះមាន ៦ករណី ជាករណីក្នុងស្រុកមកពីខេត្តសានទុង ទីរួមខេត្តរបស់ក្រុងឈីងតាវផ្ទាល់តែម្ដង។ ពេលចុងក្រោយដែលប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកគឺនៅថ្ងៃទី១៥ ខែសីហា នៅពេលដែលមានករណីបញ្ជាក់សរុបចំនួន ៤ ត្រូវបានរាយការណ៍នៅក្នុងតំបន់ស៊ីនជាំង។ គួរឱ្យដឹងដែរថា ឥឡូវនេះប្រទេសចិនមានករណីសរុបចំនួន ៨៥,៥៩១នាក់ ខណៈស្លាប់មាន ៤,៦៣៤នាក់៕

  • ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌាពេលនេះបានហក់ឡើងដល់ ៧លាននាក់ ខណៈរំពឹងថានឹងមានករណីសរុបច្រើនជាងអាមេរិកឆាប់ៗនេះ
    កូវីដ-១៩
    October 12, 2020 lyda

    ចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៧លាននាក់ កាលពីថ្ងៃអាទិត្យ ថ្វីបើករណីថ្មីៗបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ក្នុងនោះក្រសួងសុខាភិបាលក៏បានកត់ត្រាការឆ្លងថ្មីចំនួន ៧៤,៣៨៣ ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយចំនួនសរុបរបស់វានឹងលើសពីសហរដ្ឋអាមេរិក ដែលកំពុងមានករណីសរុប ៧.៧ លាននាក់ ប៉ុន្តែការឆ្លងប្រចាំថ្ងៃគឺតិចជាងឥណ្ឌាឆ្ងាយណាស់។ ក្រសួងសុខាភិបាលឥណ្ឌាក៏បានរាយការណ៍ផងដែរថា ពួកគេបានកត់ត្រាការស្លាប់បន្ថែមចំនួន ៩១៨នាក់ ដែលនាំឱ្យប្រទេសនេះមានអ្នកស្លាប់សរុបដល់ទៅ ១០៨,៣៣៤នាក់។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត Randeep Guleria អ្នកជំនាញផ្នែកសុខភាពរបស់រដ្ឋាភិបាលបាននិយាយថា ចំនួនអ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅតែមានកម្រិតទាបសម្រាប់តំបន់ក្នុងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ពោលគឺចាប់ពីឥណ្ឌាទៅដល់វៀតណាម និងតៃវ៉ាន់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអឺរ៉ុប

  • ទីបំផុតបុរសហុងគ្រីធ្លាប់រត់គេចពីកន្លែងចត្តាឡីស័ក ជាសះស្បើយកូវីដ១៩ហើយ ក្រោយព្យាបាល ២ សប្ដាហ៍
    កូវីដ-១៩
    October 11, 2020 Khmernote Media

    បុរស​ជនជាតិ​ហុងគ្រី​ដែល​ផ្ទុក COVID-19 និង​ធ្លាប់​បាន​រត់​គេច​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ផង​នោះ ឥឡូវ​បាន​ជា​សះស្បើយ ហើយ​ថ្ងៃ​នេះ​ដែរ​ក៏​គ្មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដែរ។ ក្រោយ​ពេល​តេស្ត​អវិជ្ជមាន COVID-19 ២ ដង​បុរស​វ័យ ៧០ ឆ្នាំ​រូប​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់ពី​ព្យាបាល​អស់​រយៈពេល ២ សប្ដាហ៍​រួច​មក។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៣ នាក់ (ស្ត្រី៥៧នាក់ និង​បុរស ២២៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៥ នាក់ មន្ទីរពេទ្យ​ខេត្ត​សៀមរាប ១ នាក់ និង ៤

  • ទ្វីបអឺរ៉ុបបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១០០,០០០ ករណី ជាលើកដំបូងបំផុតមិនធ្លាប់មាន ចាប់តាំងពីទ្វីបនេះមានការរីករាលដាលជាលើកដំបូង
    កូវីដ-១៩
    October 10, 2020 lyda

    ទ្វីបអឺរ៉ុបបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងមួយថ្ងៃរហូតដល់ទៅ ១០០,០០០នាក់ ជាលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បន្ទាប់ពីប្រទេសមួយចំនួនដូចជា៖ រុស្ស៊ី និងចក្រភពអង់គ្លេស មិនបានធូរស្បើយការឆ្លងរាលដាលនោះទេក្នុងរយៈពេល ៥ថ្ងៃ កន្លងមកនេះ។ ករណីនៅទូទាំងទ្វីបអឺរ៉ុបបានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតមុននេះ ដូចជាឥណ្ឌា និងប្រេស៊ីល ក៏បានបង្ហាញសញ្ញានៃការថយចុះដែរ។ ចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបបានផ្លាស់ប្តូរទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ និងបារាំង ដែលបានរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសមួយក្នុងចំណោមទាំងនេះ មានករណីជាង ១០,០០០ ករណី ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។ ប្រទេសរុស្សុីបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីកំណត់ត្រាចុងក្រោយនៅក្នុងខែឧសភា

  • ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជាង ៧ម៉ឺននាក់ ខណៈចំនួនសរុបមានជិត ៧លាននាក់ និងស្លាប់ជាង ១០ម៉ឺននាក់
    កូវីដ-១៩
    October 9, 2020 lyda

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia សម្រាប់ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះបានកើនដល់ ៦.៩១ លាននាក់ ខណៈរកឃើញករណីថ្មីចំនួន ៧០,៤៩៦នាក់ ក្នុងរយៈពេល​ ២៤ម៉ោង ចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលរបស់ពួកគេ។ ក្រសួងបាននិយាយថា ការស្លាប់ដោយសារការជំងឺ COVID-19 ក៏បានកើនឡើង ៩៦៤ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់សរុបមាន ១០៦,៤៩០នាក់។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី៣ របស់ពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺ COVID-19 លើសពី ១០០,០០០នាក់

  • ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី០១នាក់ទៀត ជាជនជាតិខ្មែរ ធ្វើដំណើរមកពីក្រៅប្រទេស
    កូវីដ-១៩
    October 9, 2020 Khmernote Media

    នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

  • ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញវិជ្ជមានកូវីដ១៩ថ្មី ០១នាក់ទៀត ជាអ្នកដំណើរទើបមកដល់កម្ពុជាថ្ងៃទី០៦ ខែតុលា
    កូវីដ-១៩
    October 8, 2020 Khmernote Media

    នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេសសាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

  • រយៈពេលជាង ១០ខែ កន្លងមកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៣៦ លាននាក់ហើយ
    កូវីដ-១៩
    October 7, 2020 lyda

    យោងតាមការធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយដោយ Worldometers សម្រាប់រសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ត្រឹមរយៈពេលជាង ១០ខែ កន្លងមកនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក មានសរុបរហូតដល់ទៅ ៣៦លាននាក់ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះមានជាង ១លាននាក់ និងមានអ្នកជាសះស្បើយចំនួន ២៧លាននាក់។ សហរដ្ឋអាមេរិកនៅតែបន្ដឈរនៅកំពូលតារាង ជាមួយនឹងចំនួនឆ្លងសរុប ៧.៧លាននាក់ ខណៈមានអ្នកស្លាប់ជាង ២១ម៉ឺននាក់។ ចំណែកឥណ្ឌាដែលកំពុងក្លាយជាទីតាំងផ្ទុះឡើងថ្មី មានអ្នកឆ្លងសរុប ៦.៧ លាននាក់ និងមានអ្នកស្លាប់ជាង ១០ម៉ឺននាក់ ផងដែរ។ ឥណ្ឌាទំនងនឹងមានករណីច្រើនវ៉ាដាច់អាមេរិកឆាប់ៗនេះ ប្រសិនបើវានៅតែបន្ដជាប្រទេសមានករណីប្រចាំថ្ងៃច្រើនបំផុត។ ចំណែកប្រេស៊ីលវិញមានអ្នកឆ្លងសរុប

  • ចំនួនអ្នកឆ្លងកូវីដ១៩ នៅឥណ្ឌាពេលនេះកើនដល់  ៦.៧៦ លាននាក់ ខណៈរកឃើញអ្នកឆ្លងថ្មីចំនួន ៧២,០៤៩នាក់
    កូវីដ-១៩
    October 7, 2020 lyda

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះ មានចំនួន ៦.៧៦ លាននាក់ គិតត្រឹមថ្ងៃពុធ ដោយកើនឡើង ៧២,០៤៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈដែលចំនួនអ្នកស្លាប់កើនឡើងបន្ថែម ៩៨៦ នាក់ ឡើងដល់ ១០៤,៥៥៥ នាក់។ ចំនួនអ្នកស្លាប់របស់ឥណ្ឌាដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១០០,០០០ នាក់ កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី៣ ដែលមានចំនួនស្លាប់លើសពី ១០០,០០០នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ហើយការរីករាលដាលជំងឺនៅឥណ្ឌា

  • អ្នករចនាដ៏ល្បីរបស់ជប៉ុនលោក Takada Kenzo បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩
    កូវីដ-១៩
    October 5, 2020 lyda

    អ្នកច្នៃម៉ូដដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស Takada Kenzo និងជាស្ថាបនិកនៃម៉ាកយីហោពិភពលោក KENZO បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ បន្ទាប់ពីបានឆ្លងជំងឺ COVID-19 ។ ការិយាល័យរបស់គាត់នៅប្រទេសជប៉ុននិយាយថា លោក Takada Kenzo បានសម្រាកនៅក្នុងមន្ទីរពេទ្យនៅជិតទីក្រុងប៉ារីស ចាប់តាំងពីគាត់បានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលខែកញ្ញា។ ការិយាល័យនិយាយថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺននៅដើមខែនេះ ហើយបានស្លាប់នៅប្រហែលម៉ោង ៤ល្ងាច នៅថ្ងៃអាទិត្យម៉ោងនៅប្រទេសបារាំង។ លោក Takada Kenzo កើតនៅខេត្ត Hyogo ភាគខាងលិចនៃប្រទេសជប៉ុនក្នុងឆ្នាំ១៩៣៩ និងបានចូលរៀននៅមហាវិទ្យាល័យម៉ូដ Bunka នៅក្នុងទីក្រុងតូក្យូ។ មិត្តរួមថ្នាក់របស់គាត់រួមមាន Koshino