ខួបកំណើត ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងឆ្នាំនេះ ប៉ះចំព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេល 823 ឆ្នាំម្តង
- July 6, 2020
ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ អ្វីដែលជាការកត់សំគាល់លោកឧកញ៉ា ម៉ុង ឫទ្ធី មានវ័យរហូតដល់ទី៦៦ឆ្នាំហើយ ដោយនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះជាថ្ងៃខួបកំណើតរបស់លោកឈានចូលវ័យ៦៧ឆ្នាំ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺខួបកំណើតរបស់លោកនៅឆ្នាំនេះ ប៉ះចំព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេល៨២៣ឆ្នាំម្តង។
ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook លោកថា៖ “ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ១៩៥៤-២០២០=៦៦ឆ្នាំឈានចូលវ័យ៦៧ឆ្នាំហេីយ អ្វីដែលវិសែសវិសាលបំផុតនោះគឺក្នុងខែកក្កដាឆ្នាំ២០២០នេះមាន ថ្ងៃពុធ៥ដង ថ្ងៃព្រហស្បតិ៍៥ដង និងថ្ងៃសុក្រ៥ដងនេះជាព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេល៨២៣ឆ្នាំម្តង ខ្ញុំសូមជូនពរដល់ប្រិយមិត្តយេីងទាំងអស់គ្នាជួបតែសំណាងល្អ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូ សំខាន់បំផុតនោះគឺកុំដើម្បីតែលុយ បំភ្លេចមិត្តកំសត់កម្រចោលអោយសោះ ។”
- Share This Post: