សង្គម

ផ្ទុះការរិះគន់លើអ្នកគ្រូ Melinda ម្តងទៀត ក្រោយគាត់ជម្រុញកូនខ្មែរថា “ចង់ជោគជ័យលឿនកុំទៅសាលានាំខាតពេល”

BY
Khmernote Media
July 8, 2020

កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់ទំព័រ Facebook ឈ្មោះ Melinda ដែលអះអាងនិងហៅខ្លួនថាជាអ្នកគ្រូ Melinda ត្រូវបានតារា Facebook Kaka KH ធ្វើការរិះគន់ម្តងរួចមកហើយដោយសារតែ មនោគមន៍អោយគេចូលរៀនភាសាអង់គ្លេសជាមួយខ្លួន តាមអនឡាញ និងបង់ប្រាក់ $3000 ក្នុងមនុស្សម្នាក់។ ស្រាប់តែពេលថ្មីៗនេះ ផ្ទុះការរិះគន់ម្តងទៀតពេញបណ្តាញសង្គម ដោយមានម្ចាស់គណនីម្នាក់ចេញមុខរិះគន់ចំៗ រហូតហ៊ានប្រើពាក្យថាមិនសមហៅគាត់ថាជាអ្នកគ្រូឡើយ។

ម្ចាស់គណនី Facebook រូបនោះបានសរសេរថា៖ “ខ្ញុំសួរគាត់ថា តើដូចម្ដេចដែលហៅថាអ្នកគ្រូ ? គាត់ឆ្លើយមកវិញថា គាត់រៀនចប់ថ្នាក់ទី៩ តែចិត្តគាត់ធំហ៊ានចំណាយលុយ ១៥$ ទៅទិញសៀវភៅ business អ្នកជោគជ័យមកអាន គាត់ថែមទាំងបញ្ជាក់មកខ្ញុំទៀតថា បើអ្នកចង់រកលុយបាន ចង់ជោគជ័យលឿនកុំទៅសាលានាំខាតពេល សម័យនេះជាសម័យ youtube facebook tik tok instargram គេរកលុយបានដោយមិនបាច់ទៅរៀននៅសាលា

ឆ្ងល់អ្នកហៅគាត់ថាអ្នកគ្រូនឹងណាស់ថា ចំនុចណាមួយដែលអ្នកគិតថាគាត់អប់រំល្អ? ហើយសាកសមនឹងហៅគាត់ថាគ្រូ ?

១-គ្មានសញ្ញាប័ត្រ
២-ភាសានិយាយមិនសមរម្យ
៣-វេយ្យាករណ៍ភាសា English គាត់មិនត្រឹមត្រូវ
គាត់ពន្យល់ភាសា ស្ដង់ដា ក្លាយមកជាភាសាចាស់គំរិល ហើយអោយគេរៀននិយាយភាសា កាត់ ឬអាចហៅបានថាភាសាចឹញ្ចើមថ្នល់ ដែលខ្មែរយើងហៅថា (ពាល) ឬ(ទំនើង)

ខ្ញុំនិយាយនេះមិនមែនចង់ចាប់កំហុសបងស្រីទេតែសូមបងស្រីកែសម្ដីខ្លះដែលនិយាយថារៀនក្នុងសាលាខាតពេលឬអត់ប្រយោជន៍នេះចេញ សូមកុំពង្វក់កូនខ្មែរអោយល្ងង់លែងស្គាល់សាលា ឬមិនអោយតំលៃសាលាបែបនេះ។

ខ្ញុំសូម report page បងស្រីម្នាក់នេះដោយសារគាត់ពង្វក់កូនខ្មែរតាមរយះវិស្ស័យស្រូបទាញ អោយស្អប់សាលា ឬ មិនអោយតំលៃការសិក្សា“

Share This Post: