ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកផែង វណ្ណៈ ឧបត្ថម្ភថវិកាដល់អតីតកីឡាករប្រដាល់ វង្ស ណយ ចំនួន ៧០០$ ដើម្បី​បង្កើន​ដើមទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ​

    BY Khmernote Media July 14, 2020
    លោកផែង វណ្ណៈ ឧបត្ថម្ភថវិកាដល់អតីតកីឡាករប្រដាល់ វង្ស ណយ ចំនួន ៧០០$ ដើម្បី​បង្កើន​ដើមទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ​

    កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់ វង់ ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ “ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វាយនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។

    ហើយនៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ លោកផែង វណ្ណៈ បានជួបជាមួយនឹងអតីតកីឡាករ វង្ស ណយ ហើយគាត់បានជួយទិញ​ងៀតក្របី​ចំនួន​ ៣​ គីឡូ​ក្រាម​ ពី​ប្អូន​ វង់​ ណយ​ ដោយ​ ១​គីឡូក្រាម​ តម្លៃ​ ៦៥០០០​ រៀល​ និងបានប្រគល់​ថវិកា​ចំនួន​ ៧០០​ ដុល្លារ​ ​ ទៅដល់អតីតកីឡាករ វង់​ ណយ​ ដើម្បី​បង្កើន​ដើមទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay