ខ្មែរណូត

ស្វែងរក

  • សង្គម

    តែប៉ុណ្ណេះងាយស្រួលហើយ! បន្ថែមកន្លែងធ្វើលិខិតឆ្លងដែនចំនួន៣កន្លែងទៀតនៅតាមខេត្ត ហើយធ្វើឆាប់បានទៀត

    BY Khmernote Media May 18, 2018
    តែប៉ុណ្ណេះងាយស្រួលហើយ! បន្ថែមកន្លែងធ្វើលិខិតឆ្លងដែនចំនួន៣កន្លែងទៀតនៅតាមខេត្ត ហើយធ្វើឆាប់បានទៀត

    យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន០៣ទៀត និងកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលនឹងចាប់ផ្តើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេទៅ។

    ទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន០៣ មានដូចជា៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង។ សម្រាប់តម្លៃ និងរយៈពេលធ្វើ៖

    សម្រាប់មនុស្សចាស់

    + សេវាធម្មតា ចំណាយអស់ ១០០ដុល្លារ រយៈពេលធ្វើ១៥ថ្ងៃ
    + សេវាឆាប់រហ័សកម្រិតមធ្យម ចំណាយអស់ ១៥០ដុល្លារ រយៈពេលធ្វើ០៧ថ្ងៃ
    + សេវាឆាប់រហ័ស ចំណាយអស់ ២០០ដុល្លារ រយៈពេលធ្វើ០១ថ្ងៃ

    សម្រាប់កូនក្មេង

    + សេវាធម្មតា ចំណាយអស់ ៨០ដុល្លារ រយៈពេលធ្វើ១៥ថ្ងៃ
    + សេវាឆាប់រហ័សកម្រិតមធ្យម ចំណាយអស់ ១២០ដុល្លារ រយៈពេលធ្វើ០៧ថ្ងៃ
    + សេវាឆាប់រហ័ស ចំណាយអស់ ១៦០ដុល្លារ រយៈពេលធ្វើ០១ថ្ងៃ

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay