សង្គម

ផ្លូវម្តុំស្តុបនាងគង្ហីងនឹងបិទជាថ្មីម្តងទៀតនាយប់នេះដល់ព្រឹកស្អែក

BY
Khmernote Media
May 18, 2018

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីវេលាម៉ោង ២១ និង០០នាទីយប់ថ្ងៃទី១៨ ខែឧសភា ដល់ម៉ោង ៥ និង០០ទៀបភ្លឺថ្ងៃទី១៩ ខែឧសភា ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ កាត់ទទឹងខាងលើមហាវិថី ហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច។ មន្ត្រីជំនាញក៏បានស្នើរឲ្យអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវទាំងអស់ធ្វើការវៀងផ្លូវ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ សេម

Share This Post: