ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះសារមួយឃ្លា ក្រោយទទួលដំណឹងមរណៈភាពរបស់ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន
- July 20, 2020
វិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ដោយមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ ក្នុងនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហោះសារមួយឃ្លាថា៖

“ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។ ការបាត់បង់លោកតាព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែក ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានស្គាល់ និងកោតសរសើរលោកតា ជាពិសេសតាមរយៈតួអង្គ “តាជូជក់” នៅក្នុងល្ខោនយីកេ “រឿងព្រះវេសន្តរ” ក្នុងអំឡុងទស្សវត្ស៨០។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី សូមបានយោនយោគក្នុងកាន់ទីស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។”




- Share This Post:






