អ្នកស្រឡាញ់ដីខ្លាំង ទោះបីមិនមែនជារបស់ខ្លួនក៏ខំប្រឹងគ្រប់កលល្បិចដេីម្បីយកមកអោប តែចុងក្រោយបានតែមួយពំនូកនេះទេ!
- July 20, 2020
ឯកឧត្តម ដួង តារា បានជួយដោះស្រាយទំនាស់ដីធ្លីបុរសជនជាតិអូស្ត្រាលីម្នាក់មានឈ្មោះថា Campbell Peter Mark ដែលមានវិវាទដីធ្លីជាមួយអតីតមិត្តស្រីជនជាតិខ្មែរមានឈ្មោះថា ត្រា ចាន់ស្រីលីន ដែលបានទិញដីធ្វើរមណីយដ្ឋាននៅកំពត ហើយវិវាទដីធ្លីនេះត្រូវបានបញ្ចប់ទាំងស្រុងដោយលោក Peter ទទួលបានប្រាក់ដើមចំនួន ៥២ម៉ឺនដុល្លារមកវិញ រួមជាមួយនឹងប្រាក់ចំណេញ៥០% ពីការលក់ដីមួយនោះ។

ទន្ទឹមនឹងនេះឯកឧត្តម ដួង តារា ក៏បានបង្ហោះបន្ថែមទៅកាន់អ្នករំលោភដីគេថា៖ “អ្នកស្រឡាញ់ដីខ្លាំង ទោះបីមិនមែនជារបស់ខ្លួនក៏ខំប្រឹងគ្រប់កលល្បិចដេីម្បីយកមកអោប ដោយគ្មានចិត្តមេត្តា…តែចុងក្រោយបានតែមួយពំនូកនេះទេ! យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង”៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






