ខ្មែរណូត

ស្វែងរក

  • សង្គម

    តម្លៃប្រេងសាំងហក់ឡើងថ្លៃដល់ ៤,៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា

    BY Khmernote Media May 21, 2018
    តម្លៃប្រេងសាំងហក់ឡើងថ្លៃដល់ ៤,៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែឧសភានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,៣០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,១០០រៀល។ តម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀល៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay