គួរឲ្យគោរព ទៅជួយស្ងាត់ៗតែម្តង! អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី មកជួបផ្ទាល់ទារិកាធានី ដែលត្រូវឪពុកម្តាយអប្រិយបោះចោលនៅគំនរសំរាម ព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់សម្រាប់ទារិកាទៀត
- August 7, 2020
ទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ថ្ងៃមិញនេះយោងតាមកាលបង្ហោះរបស់បងប្រុសដែលមានគណនីហ្វេសបុកឈ្មោះ ពូឈីវ បានឲ្យដឹងថា អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី បានទៅសួរសុខទុក្ខ និងបានឧបត្ថម្ភទាំងថវិកា និងសម្ភារជូនទារិកាកំសត់ថែមទៀត។ ដោយគាត់បានរៀបរាប់ថា៖ សូមអរគុណដល់បងស្រី ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន៕
- Share This Post: