ខ្មែរណូត

ស្វែងរក

  • សង្គម

    ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅលេងខេត្ត សៀមរាប ច្រើនកុះករ ក្នុងថ្ងៃសម្រាកសងចូលឆ្នាំខ្មែរ

    BY Khmernote Media August 17, 2020
    ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅលេងខេត្ត សៀមរាប ច្រើនកុះករ ក្នុងថ្ងៃសម្រាកសងចូលឆ្នាំខ្មែរ

    នៅក្នុងអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា នៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេសនៅខេត្តសៀមរាប ក៏ជាគោលដៅធំមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ នាំគ្នាដើរកំសាន្តនៅក្នុងថ្ងៃឈប់សម្រាកនេះផងដែរ។ បើតាមការអោយដឹងរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានរៀបរាប់នៅលើទំព័រ Facebook ថា៖

    “ខានបានឃើញទិដ្ឋភាពបែបនេះយូរហើយនៅខេត្តសៀមរាបយើង។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងមានសុខ បានសប្បាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ជាពិសេសក្នុងកម្មវិធី “សម្រាកសៀមរាប” ។ ខ្ញុំបាទតាំងនាមឲ្យអាជ្ញាធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា កុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
    1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
    2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
    3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
    #សៀមរាបផ្ទះខ្ញុំ
    #រដ្ឋបាលខេត្តសៀមរាប #កក្រក #សសយក #អនាម័យ #សុវត្ថិភាព #កីឡា #វប្បធម៌ #សាសនា #កសិផល #ម្ហូបអាហារ #សិល្បះ #កម្សាន្ត #ផ្សងព្រេង #សម្រាក #ខេត្តសៀមរាប

    Share This Post: