សង្គម

លោកឧកញ៉ា ម៉ុង ឫទ្ធី រម្លឹករឿងកាលពីទស្សវត្សរ៍ទី ៨០ ធ្វើដំណើរ 3 ថ្ងៃ ទម្រាំដល់ខេត្តកំពង់ចាម ឆ្លងកាត់​គ្រោះថ្នាក់​មានខ្មែរក្រហម​ស្ទាក់បាញ់ ដើម្បីយកលុយទៅទិញមាសដែលពលរដ្ឋជីក តែលទ្ធផលចុងក្រោយនឹកស្មានមិនដល់

BY
Khmernote Media
August 26, 2020

ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានទម្លាយរឿងជូរចត់មួយកាលពីទស្សវត្សរ៍ឆ្នាំ៨០ គ្រាដែលរូបលោកជាមួយនឹង ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាននាំគ្នាធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីយកលុយទៅទិញមានដែលប្រជាពលរដ្ឋនៅទៅនោះនាំគ្នាជីក ប៉ុន្តែក្រោយធ្វើដំណើរអស់រយៈពេល៣ថ្ងៃ ស្រាប់តែលទ្ធផលមិនដូចបំណងទៅវិញ។ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook លោកថា៖

“រូបថត​អនុស្សាវរីយ៍​កាលពី​ទស្សវត្សរ៍ឆ្នាំ​៨០ ឯកឧត្ដម ​ញុឹម​ វណ្ណដា​ បានបបួលខ្ញុំ​អោយយកលុយ​ទៅទិញមាស​ ដែលប្រជាជន​កំពុងតែ​ជីក​នៅម្តុំ​សំពៅលូន​ ស្រុកមេមត់​ ខេត្ត​កំពង់ចាម​ដោយធ្វេីដំណេីរបីថ្ងៃ​តាម​រថយន្ត​ធន់ធ្ងន់​(ដំរីទឹក​)​ មានកង​កម្លាំង​ការពារ​ ​ដែល​ត្រូវ​ឆ្លងកាត់​គ្រោះថ្នាក់​មានខ្មែរក្រហម​ស្ទាក់បាញ់​ជាច្រើន​អន្លឺផង​ នៅពេលទៅ​ដល់ទីតាំង​មិនឃេីញមានមាសទេ​ មានតែអ្នកជីក​ដាច់បាយដាច់ទឹក​ លុយទាំង​ប៉ុន្មាន​ចែកជា​អំណោយ​ទានទាំងអស់​តែម្តង​ទៅ​ សុំតែ​ជីវិត​វិល​ត្រឡប់​មកជួប​ជាមួយ​ប្រពន្ធ​និង​កូនៗវិញទៅបានហេីយ​ ។”

Share This Post: