សង្គម

អ្នកលក់ថ្នាំនៅឱសថស្ថានមួយ បង្ហោះសារអោយបងប្អូនប្រយ័ត្នជនជាតិចិនម្នាក់នេះ ដែលកាន់លុយមូលណែន មកអោយយើងកាន់រឺប៉ះពាល់ ទាំងមិនដឹងមូលហេតុពិត

BY
Khmernote Media
September 10, 2020

កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាយ៉ាងច្រើនពេញបណ្តាញសង្គម Facebook ទាក់ទងទៅនឹងជនជាតិចិនម្នាក់បានដើរមកកន្លែងលក់ថ្នាំនៅឱសថស្ថានមួយកន្លែង ហើយកាន់លុយក្រដាស់១០០០រៀលក្តាប់ណែនរួចហុចអោយអ្នកលក់ថ្នាក់ដោយមិននិយាយស្តីអ្វីមួយម៉ាត់ ជាមួយនឹងកែវភ្នែកសម្លឹងចុះឡើងហាក់ដូចមិនប្រក្រតី។ បងស្រីអ្នកលក់ថ្នាំក្នុងឱសថស្ថាននោះបានរៀបរាប់នៅលើគណនី Facebook របស់ខ្លួនដែលមានឈ្មោះ Kunthea Un ថា៖

“ខ្ញុំសុំអត់យល់​ គាត់ម្នាក់នេះទេ​ គាត់បិទម៉ាស់មកដល់ឈរឡេីងយូរ​ ខ្ញុំសួរគាត់ដំបូងគាត់សួរថា ​ពូ​! ត្រូវអ្វីការដែរ? គាត់អត់និយាយរកខ្ញុំទេ​ ហេីយភ្នែកគាត់សម្លឹងចុះ​ សម្លឹងឡេីង​ មេីលក្នុងPharmacy ខ្ញុំ​ ដោយខ្ញុំនៅជាមួយសិស្សប្អូនជុំគ្នាទាំងអស់​ ហេីយម្នាក់ៗឡេីងភ័យ! បន្ទាប់មកគាត់ក៏នៅតែហ៊ុចលុយមូលក្រដាស់1000រៀលឱ្យមកពួកខ្ញុំដដែល​ ក្នុងគោលបំណងគាត់ចង់ឱ្យយេីងកាន់លុយរបស់គាត់​ តែពួកខ្ញុំអត់ប៉ះពាល់អ្វីទាំងអស់​ ហេីយខ្ញុំក៏គិតក្នុងចិត្តថា​ ប្រហែលគាត់សុំលុយ​ ក៏ហុចលុយឱ្យគាត់1000រៀលទៅ​ តែគាត់នៅតែអត់យក​ ហេីយគាត់បង្ហេីបសំលេងមកបែបភាសាចិន​ ^^ ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែឈរយ៉ាងយូរដដែរ​ ក្រោយមកខ្ញុំក៏សួរភាសាចិនទៅគាត់វិញថា​ “​ Ni xiang Yao shen me “ ? ( តេីអ្នកចង់បានអ្វី​ ) ពេលនោះគាត់ក៏តបមកខ្ញុំវិញឡេីងលឿន​ ដោយកែវភ្នែកបេីធំៗ​ ហេីយនិយាយថា​ ^ Xiang sha ren ^ ( គាត់ចង់សម្លាប់មនុស្ស​ ) 😱😱😱 ហេតុអ្វីបានជាគាត់ឆ្លេីយបែបនេះ​ ដោយចម្លេីយមិនគួរឱ្យចង់ស្តាប់ទាល់តែសោះ​ ( អាចមកពីគាត់បែកថ្នាំច្រេីនពេក ) បន្ទាប់មកគាត់ក៏ទុកក្រដាស់មួយសន្លឹក​ នេះជាហេតុដែរគាត់ចង់ឱ្យយេីងបេីមិនបានប៉ះលុយ​ ក៏ប៉ះក្រដាស់ដែរគាត់ដាក់ឱ្យដែរ^^ ហេីយពេលហ្នឹងគាត់ក៏ដេីរចេញទៅវិញភ្លាម​ ៗ​

***សូមេត្តាបងប្អូនទាំងអស់គ្នា​ បង្កេីនការប្រុងប្រយ័ត្នឱ្យមែនទែន​ បេីអាចយកលេខទូរសព្ទ័ប៉ូលីសទុកម្នាក់មួយទៅដេីម្បីជៀសវាងជួបរឿងរ៉ាវដូចខ្ញុំខាងលេី​ !!!!
***សូមshareទុកម្នាក់មួយដេីម្បីមេីលរូបគាត់ដោយគាត់បិទម៉ាស់ឡេីងពីរជាន់​ ភ្នែកក្រឡេបក្រឡាប់គួរឱ្យខ្លាច
***គាត់ជាជនជាតិ​ចិន មិនមែនខ្មែរទេ​ ភ្នែកគាត់សម្លឹងគ្រប់កន្លែងនៅក្នុងហ្វាម៉ាសុីខ្ញុំហេីយមេីលមកសិស្សប្អូនក៏ដូចជាខ្ញុំដោយបេីកភ្នែកឡេីងធំៗតែម្តង​
#លេីកទីមួយដែរគាត់នៅតែចង់ឱ្យយេីងប៉ះលុយគាត់​
#បំណងល្អពីឱសថស្ថានស្មាយ​ ហ្វាម៉ា”

Share This Post: