សង្គម

លោកជំទាវ ហ៊ុន ស៊ីណាត អោយម្ចាស់ Youtube ឈ្មោះ Mrr PhVannet ដករូបត្រូលនេះចេញជាបន្ទាន់ បើមិនចង់រងពាក្យបណ្តឹង

BY
Khmernote Media
September 21, 2020

កាលពីពេលថ្មីៗនេះមានករណីគួរអោយភ្ញាក់ផ្អើលក្រោយពេលដែលមានទំព័រ Youtube មួយឈ្មោះថា Mrr PhVannet បានយករូបរបស់លោកជំទាវ ហ៊ុន ស៊ីណាត និងរូបតារាសម្តែងភេទទី3 ពៅពៅមុខឈើ ទៅធ្វើជាវិដេអូត្រូល។ ដោយពេលនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត បានផ្តាំទៅកាន់ម្ចាស់ទំព័រ Youtube ខាងលើអោយដករូបលោកនិងតារាសម្តែង ពៅពៅមុខឈើ ចេញអោយបានឆាប់ផងដែរ។

លោកជំទាវ បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “សូមផ្ដាំទៅម្ចាស់ Page .Youtu.be/NwsxsYRk4Q ផងថាហេតុអីបានជាយករូបពៅ ពៅ មុខឈើត្រូលដាក់ក្នុងរឿងខ្ញុំប្រតិកម្មមួយនេះម្នាក់ដែលលោកគូររង្វង់មុខនេះជាមនុស្សល្អទេកុំយកមកធ្វើបែបនេះមិនកើតទេ។ សូមលោកដកចេញឲ្យបានឆាប់ប្រយ័ត្នគេប្ដឹង។”

Share This Post: