អ្នកប្រឡងបាក់ឌុបឆ្នាំ២០១៤ នឹងទទួលបានសញ្ញាបត្ររបស់ខ្លួនឆាប់ៗនេះ ដោយឥតគិតថ្លៃ
- June 6, 2018
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ និងសម័យប្រឡង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ រួចរាល់ហើយ។
ដូច្នេះបេក្ខជនទាំងអស់ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងដូចខាងលើអាចទៅដកសញ្ញាបត្ររបស់ខ្លួនបានក្នុងពេលឆាប់ៗនេះ ដោយឥតគិតថ្លៃ នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសាមី៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






