ចំប៉ីខ្មៅ សុំអោយឧត្តមសេនីយ៍ឯក ហ៊ុន ជា ជួយអន្តរាគមន៍អោយខ្លួនរឿងនេះ ក្រោយពេលដែលចេញពីគុក
- October 1, 2020
អ្នកលេង Facebook ល្បីឈ្មោះម្នាក់ដែលគេស្គាល់ឈ្មោះថា ចំប៉ីខ្មៅ ត្រូវបានជាប់គុកក្រោយពេលដែលបង្ហោះវិដេអូដៀលជនជាតិខ្មែរ និងត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តបទល្មើសញុះញ៉ង់ឲ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០”ព” ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩។ ក្រោយពេលចេញពីគុករួច ចំប៉ីខ្មៅ បានបង្ហោះសារមួយឃ្លាភ្ជាប់ជាមួយនឹងរូបថតឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា ដោយសុំអោយលោកជួយអន្តរាគមន៍អោយខ្លួនបានចូលរៀនវិញ។
ចំប៉ីខ្មៅ បានសរសេរនៅលើ Facebook ខ្លួនថា៖ “ខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ ជាឣតីតនិស្សិតផ្នែកនីតិសាស្រ្ដឆ្នាំទី៣នៃសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដ និងវិទ្យសាស្រ្ដសេដ្ឋកិច្ច ធ្លាប់បានប្រព្រឹត្តបទល្មើសញ៉ុះញ៉ង់ឲ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០”ព” ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្នខ្ញុំបាទបានរួចចាកផុតពីការឃុំឃាំងខ្លួននិងមានសេរីភាពរួចមកហើយតាមរយៈលិខិតដោះលែងរបស់ មណ្ឌលឣប់រំកែប្រែទី១(ម១) លេខ ៣៤៨ល.ដ.ល ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ខ្ញុំបាទបានកែប្រែខ្លួន ខិតខំព្យាយាមធ្វើជាកូនល្ឣ ពលរដ្ឋល្ឣនៅក្នុងសង្គមឡើងវិញ ។
ខ្ញុំបាទពិតជាត្រូវការឨកាសដើម្បីបានចូលរៀនឡើងវិញនិងបន្តចូលឆ្នាំទី៤ ដូចនេះខ្ញុំបាទមានតែលើកម្រាមដៃដប់សំពះសុំការឣន្តរាគមន៍ពី បងប្រុស ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ជា មេត្តាជួយឣន្តរាគមន៍ដល់រូបខ្ញុំបានបានបន្តការសិក្សាផ្នែកច្បាប់នេះឲ្យបានចប់ចុងចប់ដើមជាទន់ក្នុងការបន្តជីវិតនិងប្រើប្រាស់សម្រាប់សង្គមជាតិផងចុះ ហើយខ្ញុំសុំសន្យាថានិងប្រឹងប្រែងរៀនសូត្របញ្ចប់ឲ្យបានជោគជ័យ នេះជាបំណងតែមួយគត់របស់ខ្ញុំ និងគ្រួសារ ជាចុងក្រោយខ្ញុំសង្ឃឹមថាបងប្រុសឯកឧត្តមនិងមេត្តាប្រណីចំពោះរូបខ្ញុំដែលធ្លាប់មានកំហុ ហើយខ្ញុំពិតជារីករាយក្នុងការកែប្រែខ្លួនជាយុវជនក្នុងសង្គម។
បងប្រុសជាក្ដីសង្ឃឹមតែមួយដែលខ្ញុំឣាចសុំឣន្តរាគមន៍ដើម្បីបន្តការសិក្សា
លេខខ្ញុំបាទ 0965922681
សូមពុក ម៉ែបងប្ឣូន មេត្តាជួយ Share ឲ្យបងប្រុស ហ៊ុនជា បានទទួលជ្រាបផង
ដោយក្ដីគោពរពីរូបខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ”



- Share This Post:






