លោកឧកញ៉ា ម៉ុង ឬទ្ធី បង្ហោះសារសូមទោស មហាជនក្រោយប្រើពាក្យសំដីមិនសមរម្យ ក្នុងវិដេអូកាលពីថ្ងៃមុន តែមានមូលហេតុមួយដែលលោកនិយាយបែបនេះ
- October 4, 2020
កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្រោយលោកឧកញ៉ា បានបង្ហោះវីដេអូខ្លីមួយ ដែលលោកឧកញ៉ាកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ថែមទាំងសរសេរថា “ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០ ផ្តែផ្តាំកូនៗអោយហើយខ្លាចពួកវាចែកទ្រព្យសម្បត្តិគ្នាមិនស្មើមុនពេលចូលបន្ទប់វះកាត់”។ ក្នុងវិដេអូនោះដែរលោកឧកញ៉ា ចិត្តធម៌រូបនេះក៏បានប្រើពាក្យសំដីបែបកំប្លែងហួសចិត្តមួយ ដែលជាពាក្យមិនសមរម្យ ទើបថ្ងៃនេះលោកបានបង្ហោះសារសូមអភ័យទោសចំពោះមហាជនជាសាធារណៈ។ ក្នុងសារនោះបានរៀបរាប់ថា៖

“ខ្ញុំសូមអភ័យទោសដល់ប្រិយមិត្តយេីងទាំងអស់ ចំពោះពាក្យសំដីមិន សមរម្យដែលខ្ញុំបាននិយាយផ្តែផ្តាំ ទៅកាន់ក្រុមគ្រួសារប្រពន្ធកូនមុនពេលចូលបន្ទប់វះកាត់ ដោយគឹតថាភាគរយនៃការរស់នៅបន្តទៀតមានមិនច្រេីន និងដេីម្បីកុំអោយប្រពន្ធកូនមានការតក់ស្លុតផង ក៏បាននិយាយខុសដោយអចេតនាមិនបានគឹតទុកជាមុន បេីរនាបបាក់អាចយករនាបមកជួសវិញបាន តែបេីសំដីហួសមានតែសុំទោសដល់ប្រិយមិត្តយេីងទាំងអស់គ្នាតែប៉ុណ្ណោះ ខ្ញុំនិយាយនេះជាអ្នកជម្ងឺដែលមានការភិតភ័យនិងជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនទេ ក្នុងនោះផងដែក៏សូមអរគុណដល់ប្រិយមិត្តយេីងទាំងអស់គ្នាដែលបានជូនពរដល់រូបខ្ញុំ ពេលនេះខ្ញុំបានធូរស្បើយពីជម្ងឺវិញបន្តិចវិញហេីយ។”


- Share This Post:






