ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្តែងណាស់ ! ឈរបោសសំរាមមុខផ្ទះ ចោរគ្នា២នាក់ជិះម៉ូតូ២គ្រឿងមកឆក់ខ្សែ ក ទៅបាត់ទាំងព្រឹកនៅម្តុំផ្សារដេប៉ូ

    BY Khmernote Media October 7, 2020
    ស្តែងណាស់ ! ឈរបោសសំរាមមុខផ្ទះ ចោរគ្នា២នាក់ជិះម៉ូតូ២គ្រឿងមកឆក់ខ្សែ ក ទៅបាត់ទាំងព្រឹកនៅម្តុំផ្សារដេប៉ូ

    យោងតាមការបង្ហោះអោយដឹងពីម្ចាស់គណនី Facebook ម្នាក់ឈ្មោះថា Nith Hpl បានបង្ហាញពីសកម្មភាពចោរឆក់ខ្សែ ក ប្អូនប្រុសរបស់គាត់ទៅបាត់ទាំងព្រឹកខណៈដែលប្អូនប្រុសរបស់គាត់កំពុងឈរបោសសំរាមនៅមុខផ្ទះ។ ហេតុការណ៍ស្តែងៗដែលថតចេញពីកាមេរ៉ាសុវត្ថិភាពនេះបានកើតឡើងនៅម្តុំផ្សារដេប៉ូ ដោយមានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream មួយគ្រឿង និង Honda PCX មួយគ្រឿង។

    បើសង្កេតមើលតាមវិដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពចំនួន២ប្លង់បានអោយឃើញថា ជនសង្ស័យទាំង២នាក់នោះបានជិះម៉ូតូហួសហើយ ប៉ុន្តែដោយឃើញឱកាសល្អក៏បកម៉ូតូមកវិញ រួចធ្វើសកម្មភាពឆក់ខ្សែ ក បានសំរេច ជិះរត់គេចដោយសុវត្ថិភាពតែម្តង។ សូមទស្សនាវិដេអូខាងក្រោម៖

    Share This Post: