សង្គម

ជម្លោះរវាងហាងលក់ទូរស័ព្ទជាមួយនឹងភ្ញៀវ កើតរឿងវែកញែកគ្នាផ្អើលពេញ Facebook រហូតស្តីបន្ទោសធនាគារ ABA ព្រោះតែរឿងនេះ

BY
Khmernote Media
October 12, 2020

កាលពីពេលថ្មីៗនេះមានករណីប្រកែកគ្នាពេញបណ្តាញសង្គម Facebook រវាងហាងលក់ទូរសព័្ទមួយកន្លែងជាមួយនឹងអតិថិជនដែលទិញទំនិញតាម Online និងបានធ្វើការវេរប្រាក់តាមប្រព័ន្ធធនាគារ ABA ដោយម្ចាស់ហាងបានស្តីបន្ទោសទៅកាន់ធនាគារថាបាន Block លុយដែលអតិថិជនបានវេរមកអោយខ្លួន ដោយជាក់ស្តែងម្ចាស់ហាងទូរស័ព្ទមានឈ្មោះថា Mekong Phone shop បានលើកឡើងថា៖

“បទពិសោធន៍​គួរអោយភ្ញាក់ផ្អេីល​ សម្រា​ប់ការទូទាត់សាច់ប្រា​ក់​ តាមរយះ​ធនាគារ​ ABA Bank អតិថិជន​ បានវេរលុយចំនួន​ 75$ ចូល​ Account ហាង បន្ទាប់មកដោយហេតុថា​គាត់​ តេទាក់ទងមកហាងក្រៅម៉ោង​ធ្វេីការ​មិនបាន​ គាត់ក៏បានទាក់ទងទៅធនាគារដេីម្បី​ Block Transaction របស់គាត់​ ដែលបណ្តាល​អោយមានការBlock លុយចំនួន​ 75$ ពីAccount ហាង។
ក្រោយពេលឃេីញដូចនេះ​ ខាងហាង​ បានទាក់ទង​ ទៅ​ ABA hotline ដូចសួរនាំអំពីមូលហេតុ​ ដោយខាងធនាគារឆ្លេីយតបថា​ ABA Block លុយ​ 75$ ក៏ព្រោះអ្នកដែលវេរលុយគេទាក់ទងស្នេីរអោយBlock លុយនេះសិន​ ទេីបធនាគារសម្រេច​ អនុវត្តតាម។ សំណួរ​ តេីបេីអ្នកដែលវេរលុយ​ អាចមានសិទ្ធដល់ថ្នាក់អោយធនាគារ​ ទៅBlock Transaction ណាមួយពី Account ដែលខ្លួនវេរលយទៅ​ តេីមានវាហានិភ័យអ្វីខ្លះដល់អ្នកដែលទទួល​? ហេីយធនាគារធ្វេីដូចនេះ​បានដោយសំអាងលេីហេតុផលអ្វី​ ហេីយធ្វេីដូចនេះ​ទំនុកចិត្តរបស់អតិថិនមានការកេីនឡេីង​ ឬធ្លាក់ចុះ? ចំពោះ​ យេីងខ្ញុំដែលជាអ្នកប្រេីសេវាទូទាត់លុយតាមABA BANK គឺអស់សេចក្តីទុកចិត្តតែម្តង។ សូមការយល់ឃេីញរបស់អាជីករ​ ដែលកំពុងប្រេីប្រាស់សេវានេះដូចគ្នា។ ពីហាងមេគង្គ”

ក្រោយមានការលើកឡើងរបស់ហាងទូរស័ព្ទខាងលើ បងប្រុសដែលជាសាមីខ្លួនក៏បានឆ្លើយតបទៅវិញថា៖ “សូមធ្វើការឆ្លើយតបទៅម្ចាស់ផេក ឈ្មោះ Mekong Phone shop ដែលចោទប្រកាន់មកលើខ្ញុំបាទនិង ធនាគារ ។ ខ្ញុំបាទឆ្លើយតបទៅម្ចាស់ ផេក ឈ្មោះ Mekong phone shop ថា បើគ្មានបំណងបោកគេទេ កុំបារម្ភរឿងគេយកលុយរបស់គេមកវិញ ពីព្រោះគេមិន ទាន់យករបស់អ្នកឯងទេ របស់អ្នកឯងគឺមិនទាន់ឲ្យគេទេ ។ រឿងគេស្នើសុំធនាគារដកលុយរបស់គេវិញគឺដោយសារគេមិនទុកចិត្តអ្នកឯង កាលគេមិនទាន់បាញ់លុយឲ្យអ្នកឯង ឆាត់ឆ្លងឆ្លើយរហូត ដល់គេបាញ់លុតឲ្យរួច បិទឆ្លងឆ្លើយ ខល មិនលើកជាច្រើនដង រហូតឆ្លងថ្ងៃបន្ទាប់ក៏មិនតប ចំណុចនេះហើយធ្វើឲ្យអតិថិជនបារម្ភករណីផេកបោក ។ រកស៉ីលក់ Online ឆ្លើយតបថា ម៉ោងដេក មិនលក់ទួរស័ព្ទ មិនទាន់ដល់ម៉ោងធ្វើ ចុះលុយគេផ្ញើម៉េចមិនថាចាំដល់ម៉ោងចធ្វើការចាំផ្ញើ? មានតែប្រាប់ភ្ញៀវថា ផ្ញើមកមុនមក ទើបផ្ញើឥវ៉ាន់ឲ្យ? សូមជម្រាបពុកម៉ែបងប្អូនលើកនេះខ្ញុំមិនលើកលែងឲ្យទេចំពោះករណីជនខិលខូចមួយចំនួនលក់តាម Onlineមានបំណងបោកប្រាស់ប្រជាពលរដ្ឋថែមទាំងបោករូបខ្ញុំទៀត។ សូមស្នើ ឲ្យក្រសួងមានសមត្ថកិច្ចមេត្តាជួយ មើលករណី អ្នកលក់ Online មួយចំនួនខ្វះ កំពុងតែ បំពុលសង្គម បោកប្រាស់ពលរដ្ឋ តាមរយៈការលក់ Online សព្វថ្ងៃនេះ ។” ខាងលើនេះគ្រាន់តែជាការលើកឡើងរបស់ភាគីទាំងសងខាងតែប៉ុណ្ណោះ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Share This Post: