សង្គម

ឧកញ៉ា ឡេង ប្រុស ដែលជាបងប្រុសបង្កើត ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧបត្ថម្ភប្រាក់សរុប $5,000 ដើម្បីជួយសង្គ្រោះពលរដ្ឋនៅខេត្តពោធិ៍សាត់ និង បាត់ដំបង

BY
Khmernote Media
October 12, 2020

បើតាមការបង្ហោះអោយដឹងពីលោក ហេង ឡុង នៅលើបណ្តាញសង្គម Facebook នៅមុននេះបន្តិចបានអោយដឹងថា លោកឧកញ៉ា ឡេង ប្រុស ដែលត្រូវជាបងប្រុសបង្កើតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងជាប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភថវិកាសរុបចំនួន៥ពាន់ដុល្លារដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងវាយប្រហារ។

លោក ហេង ឡុង ដដែលបានបញ្ជាក់អោយដឹងថា៖ “សូមគោរពអរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ (បងប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា) ប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស បានឧបត្ថម្ភទឹកប្រាក់ ៥.០០០ដុល្លា ជូនដល់បងប្អូនអាជ្ញាធរដែលកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថវិកា ២.០០០ដុល្លារ សម្រាប់កងទ័ពជើងគោក ១.៥០០ដុល្លារ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ និងថវិកា ១.៥០០ដុល្លារ ទៀតសម្រាប់រដ្ឋបាលខេត្តបាត់ដំបង។ សូមជូនពរដល់ប្អូនឧកញ៉ា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត ! អរគុណសន្តិភាព”

Share This Post: