សង្គម

គោរពទឹកចិត្តគាត់ណាស់! ម្ចាស់ផលិតផលឃូស៉ី អ្នកនាង ស្រីអូន ប្រកាសត្រៀមថវិកា ៥ម៉ឺនដុល្លារ ដើម្បីទិញស្បៀងចែកអំណោយជនរងគ្រោះទឹកជំនន់

BY
Khmernote Media
October 12, 2020

ដោយសារតែឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។ ជាក់ស្តែងអ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ក៏បានត្រៀមបញ្ចេញថវិការបស់ខ្លួនចំនួនដល់ទៅ៥ម៉ឺនដុល្លារ ដើម្បីទិញស្បៀងចែកអំណោយជនរងគ្រោះ នេះបើតាមការបញ្ជាក់របស់អ្នកនាងនៅលើទំព័រ Facebook ផ្លូវការ។

អ្នកស្រីបានរៀបរាប់ថា៖ “ត្រៀមថវិការ 50000$ សំរាប់ទិញស្បៀងចែកអំណោយជូនបងប្អូនដែររងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្អែកចេញដំណេីរទៅខេត្តហេីយសង្ឃឹមថាបានជួយយាយតាពូមីងបានខ្លះ សូមបួងសួងអោយប្រទេសកម្ពុជាយេីងរួចផុតពីគ្រោះនេះឆាប់ៗ អាណិតបងប្អូនយេីងណាស់គ្រាន់តែឃេីញរូបភាពខ្លោចចិត្តណាស់ សូមអរគុណបងៗខាងអាជ្ញាធរ និង បងៗកងកំលាំងដែលចំណាយកំលាំងនិងបេះដូងជួយដោយមិនខ្លាចនឿយហត់”

Share This Post: