សង្គម

កោតសរសើរទឹកចិត្តណាស់! ផ្ទះបងស្រីម្នាក់នៅខេត្តបាត់ដំបង ទទួលស្វាគមន៍ពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ជាង១០គ្រួសារ ឲ្យស្នាក់នៅបណ្តោះអាសន្នយ៉ាងកក់ក្តៅ

BY
Khmernote Media
October 13, 2020

មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាច្រើន ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្តាខេត្តមួយចំនួន ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបង្ខំចិត្តត្រូវស្វែងរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅបណ្តោះអាសន្ន។ ថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គម និងកោតសរសើរមិនដាច់ពីទឹកចិត្តបងស្រីម្នាក់ សុខចិត្តផ្តល់ផ្ទះរបស់បងស្រី ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះអាសន្ន។

យោងតាមការគណនីហ្វេសប៊ុក ក្រុមការងារ ទ្រទ្រង់យុវជន ស្រុកបវេល  បានឲ្យដឹងថា “ផ្ទះរបស់លោកស្រី ស៊ឹម កុសល ដែលស្ថិតនៅក្នុងភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ដែលពួកគាត់ជួបប្រទះការរងគ្រោះដោយសារជំនន់ទឹកភ្លៀង😭មកពីភូមិកំពង់ឆ្នាំង១ មានចំនួន១៤គ្រួសារ បរិវេណផ្ទះរបស់លោកស្រី ស៊ឹម កុសល អាចទទួលការស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀតបានតាមការគួរហើយលោកស្រីចាំទទួលស្វាគមន៍ដោយរីករាយបំផុត😍ព្រោះយើងជាខ្មែរដូចគ្នាជួយគ្នាក្នុងគ្រាមានទុក្ខលំបាក🙏នេះជាកាយវិកានឹងទឹកចិត្តដ៏ល្អប្រពៃរបស់បងស្រី ស៊ឹម​កុសល🙏”៕

Share This Post: