សង្គម

អតីតកីឡាករប្រដាល់វង្ស ណយ សន្សំលុយពីលក់សាច់គោងៀត ទិញមី៤០កេះតូច ឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

BY
Khmernote Media
October 13, 2020

ដូចដែលអស់លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបរួចមកហើយថាកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកំលាំងយោធា ក៏ដូចជាស្បៀងអាហារ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់មួយនេះ។ ទន្ទឹងនឹងគ្នានេះដែរក៏មានសប្បុរសជនជាច្រើន បាននាំគ្នាជួយឧបត្ថម្ភ ដល់ជនរងគ្រោះក៏ដូច
ជាកងកំលាំងយោធា និងអាជ្ញាធរផងដែរ ហើយក្នុងនោះដែរអតីតកីឡាករប្រដាល់វង្ស ណយ បានទិញមី៤០កេះតូច ដែលសន្សំពីលក់សាច់គោងៀតដើម្បីឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។

តាមរយៈលោកហេងឡុង បានបង្ហោះឲ្យដឹងថា៖ ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិកាទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា។ លោកបានបន្ថែមថា សន្សំលុយពីលក់សាច់គោងៀត មកទិញមីជួយប្រជាពលរដ្ឋ!គាត់បានប្រាប់ខ្ញុំ៕

Share This Post: