សង្គម

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន64គ្រួសារដែលរងគ្រោះនៅខេត្ដកំពង់ស្ពឺ ទទួលបានអំណោយពីលោកឧញ៉ាលី យ៉ុងផាត់

BY
Khmernote Media
October 19, 2020

នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០នេះ បានបន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៦៤គ្រួសារ រស់នៅភូមិជ្រាវក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងនោះមានគ្រួសាររងប៉ះពាល់ខ្លាំងមានចំនួន២០គ្រួសារ រងប៉ះមធ្យមមាន ២២ គ្រួសារ និងប៉ះពាល់ធម្មតា២២គ្រួសារ។

លោក លីវ លាងគារ អភិបាលនៃគណអភិបាលស្រុកថ្ពង បានមានប្រសាសន៏ថា ការផ្ដល់អំណោយ នេះសម្រាលការលំបាកដោយផ្ទាល់ សូមផ្តាំផ្ញើសួរសុខទុក្អាណិតអាសូរ និងសូមចូលរួមការសោក ស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ៖

* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមធម្មតាបែបគន្លងថ្មី។
* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីកជាដើម។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដប។

Share This Post: