សង្គម

សោកស្តាយណាស់! លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer ទទួលមរណៈភាព ដោយសារជំងឺសួតធ្ងន់ធ្ងរ

BY
Khmernote Media
October 20, 2020

លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទូួលមរណៈភាពនៅមុននេះបន្តិច នេះបើតាមការអោយដឹងនៅលើ Facebook របស់នាយព្រែក និងអ្នកជិតស្និទ្ធជាមួយលោកស៊ូ សោ​ភណ្ឌ​រិ​ទ្ធី បានបង្ហោះតាំងពីពេលលោកចូលសង្គ្រោះបន្ទាន់ រហូតដល់ដង្ហើមចុងក្រោយ។ នាយព្រែកបានបង្ហោះឲ្យដឹងថា៖ “សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP”។

លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គឺជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer ដ៏ល្បីឈ្មោះមួយរូប ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Share This Post: