ខ្មែរណូត

ស្វែងរក

  • សង្គម

    រំភើបជំនួស! អ្នកស្រី ម៉ម សុម៉ាលី រំជួលចិត្តដល់ស្រក់ទឹកភ្នែក ក្រោយអ្នកនាងស្រីអូន ជូនរថយន្តខ្លាញ់គោ មួយគ្រឿង សម្រាប់ទៅយកក្មេងៗរងគ្រោះ និងជូនទៅតុលាការ

    BY Khmernote Media November 1, 2020
    រំភើបជំនួស! អ្នកស្រី ម៉ម សុម៉ាលី រំជួលចិត្តដល់ស្រក់ទឹកភ្នែក ក្រោយអ្នកនាងស្រីអូន ជូនរថយន្តខ្លាញ់គោ មួយគ្រឿង សម្រាប់ទៅយកក្មេងៗរងគ្រោះ និងជូនទៅតុលាការ

    ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភហើយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ ការជួយរបស់លោកស្រីក៏មានការប្រឈមទាំងថវិកា និងកន្លែងស្នាក់នៅ និងរថយន្តក្នុងការដឹងជញ្ជូនកុមាររងគ្រោះ និងជូនកុមាររងគ្រោះទៅតុលាការថែមទៀត។ ដោយមើលឃើញពីការលំបាក និងខិតខំជួយរបស់លោកស្រី ម៉ម សុម៉ាលី អ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានធ្វើការផ្តល់កាដូដ៏ធំ ព្រឹកនេះគឺជូនរថយន្តថ្មីស្រឡាងមួយគ្រឿង សម្រាប់លោកស្រីដែលជាមធ្យោបាយដឹកជញ្ជូនក្នុងមណ្ឌល។

    នេះជាអំពើល្អដ៏ប្រពៃមួយដែលធ្វើឲ្យមហាជនមានការកោតសរសើរជាពិសេសគេសង្កេតឃើញថា អ្នកនាងស្រីអូន សម្រស់ធម្មជាតិ ជានិច្ចជាកាលបានជួយការងារសង្គមដូចជាថ្មីៗនេះបានចែកអំណោយដល់បងប្អូនរងគ្រោះដោយសារទឹកជំនន់រាប់ពាន់គ្រោះឯណោះ៕

     

    Share This Post: