សង្គម
ចង់ប្តូរប័ណ្ណបើកបរថ្មី តើត្រូវការឯកសារអ្វីខ្លះ? ហើយចំណាយអស់ប៉ុន្មានទៅ?
BY Khmernote Media
June 20, 2018
ប្រសិនបើប័ណ្ណបើកបររបស់អ្នកទាំងអស់គ្នាដាច់រហែក ឬខូចទ្រង់ទ្រាយ អ្នកទាំងអស់គ្នាអាចស្នើរសុំធ្វើការប្តូរថ្មីបាននៅតាមមជ្ឈមណ្ឌលផ្តល់សេវាប័ណ្ឌបើកបរ ដែលស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន១ និងអ៊ីអន២។ យោងតាមប្រជាពលរដ្ឋមួយរូប ដែលបានស្នើរសុំប្តូរប័ណ្ណបើកបរថ្មីបានឲ្យដឹងថា ការស្នើរសុំផ្លាស់ប្តូរមានលក្ខណៈងាយស្រួលណាស់ ដោយឯកសារត្រូវភ្ជាប់ជាមួយមានដូចជា ប័ណ្ណបើកបរចាស់ និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម និងត្រូវបង់ថ្លៃសេវាកម្មចំនួន ៤០,០០០រៀលប៉ុណ្ណោះ។ ការស្នើរសុំនេះត្រូវចំណាយពេលប្រមាណ២០នាទីប៉ុណ្ណោះ អ្នកនឹងទទួលបានប័ណ្ណបើកបរថ្មីមួយតែម្តង៕
អត្ថបទ៖ សេម
រូបភាព៖ Ah’Nith May