សង្គម
តម្លៃសាំងចាប់ផ្តើមស្រកចុះវិញបន្តិចហើយ
BY Khmernote Media
June 21, 2018
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៩៥០រៀល។ តម្លៃនេះមានការចុះថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀល៕

អត្ថបទ៖ សេម