ថ្មីចេស! ជំពាក់ចំណងដៃគេ ៣០$ ស្រាប់តែម្ចាស់ដើមការ Chat មកទារ ប្រាប់ថារកលុយមិនបានហើយ នូវផ្ញើលេខកុងឲ្យវេរឲ្យទៀត
ថ្មីៗនេះមានការចែករំលែកជាច្រើនទាក់ទងនឹងបងប្រុសម្នាក់មានឈ្មោះ Chiva Vann Vorawatt ដែលគាត់បានបញ្ជាក់ច្បាស់ៗថា គាត់មានមុខរបររកស៊ីរត់កង់បីឥណ្ឌា ហើយប៉ុន្មានថ្ងៃនេះគាត់ត្រូវបានគូស្នេហ៍ភរិយាថ្មី ដែលគាត់ធ្លាប់អញ្ជើញចូលរួមពិធីមង្គលការរបស់គាត់កន្លងមក Chat មកទារលុយចំណងដៃ តែដោយសារគាត់រត់ Passapp មិនបានលុយច្រើនព្រោះរដូវកាលកូវីដទើបគាត់ខកខានមិនបានចងលុយ និងចូលរួម តែភាគីគូស្នេហ៍ភរិយាថ្មី បានផ្ញើលេខកុងឲ្យគាត់វេរលុយថ្លៃចំណងដៃដែលបានជំពាក់ ដែលមានទឹកប្រាក់ចំនួន ៣០$ ទីបំផុតបងប្រុស Chiva Vann Vorawatt ក៏បានផ្ញើជូន ៤០$ រួចផ្សំជាមួយនឹងការប្រាក់បួនឆ្នាំគាត់ឲ្យ លើស ១០$ ហើយពេលនេះគាត់ចង់ចែករំលែកមេរៀនដូចខាងក្រោម៖

” ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះ🥺 ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើង កុំអោយជួបប្រទះដូចខ្ញុំ:ពាក្យសុំទោស សុំអធ្យាស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chat រួចហើយ នៅឡើយគេមិនយោគយល់ និងលើកលែង ទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ (ថ្ងៃទី 29 វិច្ឆិកា 2020) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ។ ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ 2017 របស់គាត់ទាំងពីរនាក់ 30$ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។
ខ្ញុំបានសន្សំលុយពីការសង្ងំរត់ PassApp មក 3-4ថ្ងៃមកនេះ មិនទាន់គ្រប់ 40$ទេ ព្រោះអត់មានមនុស្សជិះ ខ្លាចកូវីដ19 តែទោះជាយ៉ាងណាក៏ខ្ញុំរកគេអោយគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំអោយជាតិក្រោយជួបគ្នាទៀត។ សូមផ្តាំផ្ញើរទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ រឺកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេ អ្នកខ្លះគាត់អាចមានទុក្ខធុរៈ រឺថវិកាដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យអោយពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ជើញគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរ !!! 🙏🙏🙏សូមជួយពិចារណាតាមការគួរ៕”






