សង្គម
ក្រសួងអប់រំប្រកាសជ្រើសរើសគ្រូបង្រៀនក្របខ័ណ្ឌជាង៣ពាន់កន្លែង
BY Khmernote Media
June 27, 2018
យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងមុខងារសាធារណៈ បានផ្តល់ក្របខ័ណ្ឌចំនួន ៣៦០០កន្លែង ប៉ុន្តែត្រូវកាត់២៤កន្លែងចេញ សម្រាប់ប្រឡងជ្រើសរើសគរុសិស្ស និស្សិត ឆ្នាំ២០១៨។
ក្រសួងនៅសល់ក្របខ័ណ្ឌចំនួន ៣៥៧៦កន្លែង សម្រាប់ប្រឡងជ្រើសរើស ដែលមានដូចតទៅ៖
+ គរុសិស្សមត្តេយ្យសិក្សា ចំនួន ២០០កន្លែង
+ គរុសិស្សបឋមសិក្សា ចំនួន ១៦០០កន្លែង
+ គរុសិស្សកម្រិតមូលដ្ឋាន ចំនួន ៦៧៦កន្លែង
+ គរុសិស្សកម្រិតមូលដ្ឋាន(អប់រំកាយកីឡា) ១៥០កន្លែង
+ គរុសិស្សកម្រិតឧត្តម (NIE) ចំនួន ៨៥០កន្លែង
+ គ្រូឧត្តមសិក្សា (Master/PhD) ចំនួន ១០០កន្លែង


