ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្ពានអាកាសផ្សារដីហ៊ុយ សាងសង់រួចរាល់ជាស្ថាពរ ដោយចំណាយថវិការអស់១៧លានដុល្លារ

    BY Khmernote Media July 2, 2018
    ស្ពានអាកាសផ្សារដីហ៊ុយ សាងសង់រួចរាល់ជាស្ថាពរ ដោយចំណាយថវិការអស់១៧លានដុល្លារ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។

    ស្ពានអាកាសទី៥ក្នុងទីក្រុងភ្នំពេញនេះបានចំណាយថវិកាសាងសង់សរុបប្រមាណ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។ ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay