ដោយសារកត្តានេះហើយទើបក្រសួងអប់រំ មិនឲ្យសិស្សទាំងអស់ប្រើម៉ាស៊ីនគិតលេខក្នុងពេលប្រឡង
- July 4, 2018
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នគេសង្កេតឃើញសិស្សានុសិស្ស ដែលត្រូវប្រឡងឆ្នាំនេះកំពុងតែខិតខំប្រឹងប្រែងសិក្សាយ៉ាងខ្លាំង ដើម្បីត្រៀមប្រឡង។ ក្នុងនោះផងដែរក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងពីការប្រើប្រាស់ម៉ាស៊ីនគិតលេខនៅក្នុងពេលប្រឡង ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា មិនអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខក្នុងពេលប្រឡងឡើយគឺដើម្បីធានានូវសមភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។
ការរៀបចំនូវវិញ្ញាសានីមួយៗបានគិតគូរយ៉ាងល្អិតល្អន់ផ្អែកទៅតាមពេលវេលាដែលបានកំណត់។ ម៉ាស៊ីនគិតលេខ មានច្រើនប្រភេទរាប់មិនអស់ មានមុខងារប្រើប្រាស់ តិច ឬច្រើនទៅតាមតម្លៃខ្ពស់ ឬទាប ដែលពុំមានសមធម៌ និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។ ក្រសួងបានបញ្ជាក់ទៀតថា ការគិតលេខដោយប្រើខួរក្បាលនឹងបង្កើនភាពរួសរវើកធ្វើឲ្យមានការចងចាំបានល្អ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
- Share This Post:






