សង្គម

ឪពុកម្តាយទាំងអស់សូមប្រយ័ត្ន! ទើបចូលរៀនបានមួយថ្ងៃ មានក្រុមចោរលក្ខណៈពូជ ល្បួងសិស្សសាលាដោះយកគ្រឿងអលង្ការ (មានវីដេអូ)

BY
Khmernote Media
January 11, 2021

កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីស្ត្រីម្នាក់រួមទាំងកូនស្រី បានធ្វើសកម្មភាពដាក់ថ្នាំល្បួងយកគ្រឿងអលង្ការរបស់ក្មេងស្រីសិស្សសាលាម្នាក់ទៀត ហើយគេចខ្លួនបាត់តែម្តង។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ បានឲ្យដឹងថា៖

“សូមប្រុងប្រយ័ត្ន!!! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូជ បានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឬស្សីកែវ #ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អតែម្ដាយនេះនាំកូនធ្វើជាចោរ 🤗 សូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្ន ពិសេសកុំអោយគាត់ពាក់គ្រឿងអលង្ការទៅអោយសោះ 👌 នេះជាការថ្វីប្រហេសរបស់ពួកខ្ញុំដែរមិនបានយកដោះទុកព្រោះមានធុរៈចុះទៅខេត្តទើបមិនបានយកទុក”៕

Share This Post: