ខ្មែរណូត

ស្វែងរក

  • សង្គម

    លឿនមែនទែន! សត្វឆ្កែគួរឲ្យស្រលាញ់មួយក្បាលត្រូវក្រុមទាក់ឆ្កែជិះម៉ូតូមកទាក់យកទៅបាត់តែមួយប៉ប្រិចភ្នែក (មានវីដេអូ)

    BY Khmernote Media January 18, 2021
    លឿនមែនទែន! សត្វឆ្កែគួរឲ្យស្រលាញ់មួយក្បាលត្រូវក្រុមទាក់ឆ្កែជិះម៉ូតូមកទាក់យកទៅបាត់តែមួយប៉ប្រិចភ្នែក (មានវីដេអូ)

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូក្លឹបខ្លីមួយ ដែលបង្ហាញពីសកម្មភាពរបស់ក្រុមទាក់ឆ្កែតាមផ្លូវ បានទាក់យកឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាលយកទៅបាត់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដោយទង្វើនេះធ្វើឲ្យមហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការខឹងសម្បាយ៉ាងខ្លាំង។

    យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seiha បានឲ្យដឹងថា “នៅម៉ោង​ប្រហែល ៥:៤០​ នាទីព្រឹកមិញ​ មានជនសង្ស័យ​ ២​ នាក់​ បានជិះម៉ូតូ​ មកទាក់យកសត្វចិញ្ចឹម​ (សុនខ)​ យកទៅបាត់​! ទង្វេីនេះពិតជាសាហាវណាស់សម្រាប់សង្គមបច្ចុប្បន្ន​! សង្ឃឹមថានឹងមានដំណឹងល្អមកវិញ​ 🙏🙏
    #wishAnnacomebacktousassoonaspossible”៕

    Share This Post: