ក្រសួងអប់រំបង្ហាញពីថេរវេលា និងចំនួនពិន្ទុនៃវិញ្ញាសានីមួយៗ សម្រាប់ប្រឡងបាក់ឌុបឆាប់ៗខាងមុខនេះ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុន ហើយថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហាញពី វិញ្ញាសា ថេរវេលា និងរបបពិន្ទុនៃការប្រឡង ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជនត្រូវប្រឡង។ ខាងក្រោមនេះគឺជា វិញ្ញាសា ថេរវេលា និងរបបពិន្ទុ៖
វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ
1. គីមីវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
2. ជីវវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
3. រូបវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
4. ប្រវត្តិវិទ្យា រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
5. អក្សរសាស្ត្រខ្មែរ រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
6. ភាសាបរទេស រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
7. គណិតវិទ្យា រយៈពេល ១៥០ នាទី ពិន្ទុ ០ ដល់ ១២៥
វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម
1. ភូមិវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
2. ប្រវត្តិវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
3. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
4. ផែនដី និងបរិស្ថានវិទ្យា រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
5. គណិតវិទ្យា រយៈពេល ៩០ នាទី ពិន្ទុ ០ ដល់ ៧៥
6. ភាសាបរទេស រយៈពេល ៦០ នាទី ពិន្ទុ ០ ដល់ ៥០
7. អក្សរសាស្ត្រខ្មែរ រយៈពេល ១៥០ នាទី ពិន្ទុ ០ ដល់ ១២៥
ដោយឡែកមុខវិជ្ជាភាសាបរទេសដែលជាវិញ្ញាសាតាមស្ម័គ្រ ត្រូវយកពិន្ទុដែលសិស្សធ្វើបាន ដកនឹង ២៥ ។
អត្ថបទ៖ សេម