សិស្ស ដែលត្រូវប្រឡងបាក់ឌុបឆ្នាំ២០១៨នេះមានចំនួនសរុបជាង១សែននាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបើយោងតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ចំនួនសិស្សសរុប ដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧,០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ ចំណែកឯមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល។ គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក្រសួងនឹងធ្វើការរឹតបន្តឹងបន្ថែមទៀត មិនឲ្យមានការចំលងគ្នា ឬបើកសំណេរឯកសារមួយណាមើលនៅក្នុងមណ្ឌលប្រឡងឡើយ ដើម្បីចំរាញ់យកសិស្ស ដែលមានសមត្ថភាពពិតៗ៕
អត្ថបទ៖ សេម
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា







