សង្គម
បើមានគម្រោងទៅលេងកោះ គួរតែផ្អាកសិនទៅ ព្រោះអាចនឹងមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង ហើយរលកខ្ពស់ៗទៀតផង
BY Khmernote Media
July 12, 2018
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តឥទ្ធិពលរបស់ខ្លួនមកលើព្រះរាជាណាចក្រកម្ពុជាយើង ដែលធ្វើឲ្យតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រមានភ្លៀងធ្លាក់ ខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។ ហើយនៅតាមបណ្តារាជធានីខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងបណ្តាខេត្តដទៃ មានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់៕

អត្ថបទ៖ សេម