មុនជួបគ្រោះថ្នាក់មួយថ្ងៃ នារីរងគ្រោះដែលត្រូវរថយន្ត ALPHARD បុកកាលពីយប់មិញ បានបង្ហោះសារខ្លីបែបនេះលើហ្វេសប៊ុក ដែលគេគិតថាជាប្រផ្នូលមិនល្អ
ភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់ ដែលមានឈ្មោះ លឹម ស្រីហេង ហៅអាហេង បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដើម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្ត ALPHARD ដែលម្ចាស់បើកបុករថយន្ត២គ្រឿងហើយបើករត់មកបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនាងដួលហើយកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្វីដែលបងប្អូនជាមិត្តភក្តិនៅក្នុងហ្វេសបុករបស់ជនរងគ្រោះបានចូលទៅ Comment ព្រោះថា មុនពេលកើតហេតុគាត់បានបង្ហោះថា ” ក្មេងល្អៗ ម៉េចក៏ឆាប់ស្លាប់ម្ល៉េះ” ធ្វើឲ្យមិត្តភក្តិគិតថា មិនគួរគាត់ទើបសរសេរហើយ ស្រាប់តែរឿងនេះកើតឡើងចំពោះគាត់សោះ និងធ្វើឲ្យមិត្តភក្តិបងប្អូនមានការរន្ធត់ចិត្ត និងសោកសង្រេកយ៉ាងខ្លាំង៕

