សង្គម

ល្បិចបោកថ្មី! សូមបងប្អូនប្រយ័ត្ន តាំងខ្លួនជាទាហានព្រំដែនយកម៉ាស៊ីនភ្លើងកូពីមកលក់ដល់ផ្ទះប្រជាពលរដ្ឋ ហើយយកលេសបែបនេះដើម្បីលក់បានលុយ

BY
Khmernote Media
January 24, 2021

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីក្រុមឆបោកតាំងខ្លួនជាទាហាន ហើយយកម៉ាស៊ីនភ្លើងមកលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃថ្លៃ និងជាពិសេសជាម៉ាស៊ីនភ្លើងក្លែងក្លាយថែមទៀត។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Tanghun Heng បានរៀបរាប់ឲ្យដឹងថា៖

“ជាលើកទី១ក្នុងមួយជីវិតដែលត្រូវបានគេបោក សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថ្ងៃនេះខ្ញុំបានជួបក្រុមបោកយ៉ាងមានជំនាញ់ខ្ពស់ តាំងខ្លួនជានាយទាហានព្រំដែន មានគ្នា៤នាក់ ជិះឡាន ហ៑ាយឡែនឌឺ ពណ៌ត្រៃយអី ដើរតួ មាននាក់បើកឡាន មានកូនចៅ និង មានធំ ថាមានម៉ាស៊ីនភ្លើងថ្មីដែលឧកញ្ញាឧបត្ថមអោយកងពល ២គ្រឿង ពេលនេះចង់លក់១ចេញ ក្នុងតម្លៃថោក ហើយថាតម្លៃថ្មីគឺ$1000ជាង តែគាត់ថាចង់លក់ចែកយើងប្រើថោកៗ គឺ$500 គ្រាន់បានលុយចាក់សាំងឡាន ការពិតគឺ តម្លៃថ្លៃជាងទីផ្សារ២ដង សំខាន់ម៉ានសុីន មិនមែនរបស់ក្រុមហ៑ុនទេ គឺcopy ខ្ញុំគ្រាន់តែមិនចង់អោយបងប្អូនចាញ់បោកគេដូចខ្ញុំ លេខឡានក្រុមឆបោក ភ្នំពេញ 2AG-4751 និងរូបថតពួកគាត់ សូមជួយshare បន្តផងបាទ”៕

Share This Post: