ខ្មែរណូត

ស្វែងរក

  • សង្គម

    ប្រយ័ត្នស៊យធំ! ទង្វើទាំងអស់នេះត្រូវក្រសួងកំណត់ថា ជាការលួចចម្លងនៅក្នុងម៉ោងប្រឡង

    BY Khmernote Media July 12, 2018
    ប្រយ័ត្នស៊យធំ! ទង្វើទាំងអស់នេះត្រូវក្រសួងកំណត់ថា ជាការលួចចម្លងនៅក្នុងម៉ោងប្រឡង

    ខណៈការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឲ្យបេក្ខជន ដែលត្រៀមខ្លួនប្រឡងទាំងអស់បានដឹងពីទង្វើ ដែលត្រូវកំណត់ថាជាការលួចចម្លង ដែលទង្វើទាំងអស់នោះមានដូចជា៖

    -​ មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅលើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ។ល។ ក្នុង​បន្ទប់​ប្រឡង ។
    – ចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ កន្លែង​ដែល​ខ្លួន​អង្គុយ
    – អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ
    – ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅ​ក្នុង​បន្ទប់​ប្រឡង
    – អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស ឬ​រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ
    – រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈមេប្រយោគ
    – បង្ក​ឲ្យ​អ្នក​ដទៃ​ចម្លង
    – ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្ដូរ​ក្រដាស​ព្រាង​គ្នា ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់ស្ដែង។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay